ករណីបង្ក្រាបល្បែងអនឡាញ២កន្លែងនៅក្រុងប៉ោយប៉ែតឃាត់ជនបរទេសជិត២០០នាក់ ខ្មែរ១២នាក់

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ កម្លាំងចម្រុះដឹកនាំដោយលោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និង លោកឧត្តមសេនីយ៍ ទោអាត់ ខែម ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មហើយសម្របសម្រួលនីតិវិធី ដោយលោកព្រះរាជអាជ្ញារង តេង សាម៉ៃ នៃអយ្យការអមសាលាដំបូង បានចុះត្រួតពិនិត្យគោលដៅចំនួន០២កន្លែង  ដែលសង្ស័យមានល្បែងអនឡាញខុសច្បាប់ ឃាត់ជនបរទេសជិត២០០នាក់ ខ្មែរ១២នាក់ ក្នុងករណីបង្ក្រាបល្បែងអនឡាញ២កន្លែងនៅក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី១៩ខែវិច្ឆិកា ២០១៩ ។

ទីតាំងទី១ នៅនាគទិព្វ២(មានច្បាប់អនុញ្ញាតបើកកាសុីណូ តែអត់ច្បាប់ល្បែង?) ។ ទីតាំងទី២ នៅផ្ទះល្វែងក្រុមហ៊ុនភើរ៉ាមែក ( paramex) (គ្មានច្បាប់អនុញ្ញាត )ស្ថិតក្នុងភូមិក្បាលស្ពាន២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩ ថាៈ ពេលបង្ក្រាបនោះកម្លាំងបានធ្វេីការឃាត់ខ្លួនមនុស្សចំនួន២០៩នាក់ ស្រីរី១៣០នាក់  មាន០៧សញ្ជាតិរួមមានជនជាតិ៖ -ថៃ១៨៣នាក់ ស្រី១១៨នាក់ ។ – ឥណ្ឌា០៣នាក់ -ម៉ាឡេស៊ី ០២នាក់ស្រី -ឥណ្ឌូនេស៊ី ០២នាក់ -តៃវ៉ាន់០២នាក់ -ឡាវ០៥នាក់  ស្រី០៤នាក់ -ខ្មែរ ១២នាក់ ស្រី០៦នាក់ ។

មន្ត្រីសមត្ថកិច្ចនគរបាលឲ្យដឹងថា៖ ក្រោយពីធ្វេីការត្រួតពិនិត្យរួចរាល់ហេីយកម្លាំងចម្រុះបានសម្រេចដូចខាងក្រោម៖ ១- អនុញ្ញាតឲ្យជនជាតិខ្មែរចំនួន១២នាក់ ស្រី០៦នាក់ ត្រឡប់ទៅលំនៅដ្ឋានវិញ ២-ឃាត់ខ្លួនជនបរទេសចំនួន១៩៧នាក់ ស្រី១២៤នាក់ បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្ត ៣-ដកហូតវត្ថុតាងមួយចំនួន រួម មាន៖ កុំព្យូទ័រចំនួន១០គ្រឿង និងទូរស័ព្ទដៃមួយចំនួន ៤-សម្រេច បិទស៊ីល(ឬខ្សែសោរជ័រ) អគារទីតាំងកាសុីណូខាងលើ។

ដោយឡែកការចុះត្រួតពិនិត្យទីតាំងកាស៊ីណូ មួយកន្លែងទៀតឈ្មោះពូលីកាសុីណូ( Pu Ly CASINO ) ស្ថិតក្នុងភូមិក្បាលស្ពាន ២សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  សង្ស័យថាបើកល្បែងស៊ីសងតាមប្រព័ន្ធអេឡិចត្រូនិចឬOnline ។ លោកឧត្តមសេនីយ៍ទោ ឃួន ឈែល អនុប្រធាននាយកដ្ឋានកាលពី ម៉ោង១រសៀលថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩  បានដឹកនាំកម្លាំងទាំងនោះចុះអនុវត្តន៍នីតិវិធីនិងស៊ើបអង្កេត និងមានការសម្របសម្រួលដោយ គង់ សំសារ៉េតព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានឲ្យដឹងថា៖ ក្រោយពីលោកព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះមកដល់ទីតាំងភ្លាមឃើញថាសំណើររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅក្នុងដីការខុសនីតិវិធីគឺខុសទីតាំងភូមិសាស្ត្រ។ ដូច្នេះ ក៏ត្រូវពន្យាពេលចុះពិនិត្យ រហូតដល់ម៉ោង៣និង៤៨នាទីថ្ងៃដដែល ក៏នៅតែ មិនទាន់ចូលត្រួតពិនិត្យនៅឡើយ៕ធ.ដ

ដោយ៖ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner