អបអរសាទរក្រុមនារីកម្ពុជា បានយកឈ្នះ ក្រុមនារីតួគី លើវិញ្ញាសា៣ទល់៣ ប៉េតង់ពិភពលោក

អត្ថបទដោយ៖
Kien Sereyvuth

ការប្រកួតប៉េតង់ពិភពលោកយុវជន និងស្ត្រី ឆ្នាំ២០១៩ លើកទី១៩ ក្រុមនារីកម្ពុជា បានយកឈ្នះ ក្រុមនារីតួគី លើវិញ្ញាសា៣ទល់៣ នៅពហុកីឡដ្ឋានជាតិ មុននេះបន្តិច។

ជាលទ្ធផល ក្រុមនារីកម្ពុជា មានកីឡាការិនី ស្រៀង សុរ៉ាឃីម ដួង លីណា បង ចន្ថា និងកីឡាការិនី ឃួន យ៉ារី បានយកឈ្នះ ក្រុមនារីតួគី លើវិញ្ញាសា៣ទល់៣ ក្នុងលទ្ធផល ១៣ទលើ១ ក្រុមយុវជនកម្ពុជាដែលមាន ឃួន លីហ័រ, ភាព វ៉ាឃីម, កុយ សុភ័ក្ត្រា និងគង់ កែវសុខាន់ បានយកឈ្នះលីទុយនី ១៣ទល់នឹង០។

មួយគូទៀត គឺក្រុមយុវជនដែលមានទីវ រដ្ឋា, ហេង ស៊ីណា, វ៉ាន់ ភារុណ និងវុទ្ធ យុទ្ធចាន់ដារ៉ា ឈ្នះអង់គ្លេស ១៣ទល់៩។គួរដឹងដែរថា ការប្រកួតប៉េតង់ជើងឯកពិភពលោកស្ត្រី និងយុវជន ឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពហុកីឡដ្ឋានជាតិបានចាប់ផ្ដើមដំណើរការជាផ្លូវការហើយនៅរសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា និងគ្រោងបញ្ចប់នៅថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner