ក្រុមយុវជនកម្ពុជា បានឈ្នះទាំង២ ក្រុមលើវិញ្ញាសា៣ទល់៣ ប៉េតង់ពិភពលោក
ការប្រកួតប៉េតង់ ពិភពលោកយុវជន និងស្ត្រី ឆ្នាំ២០១៩ លើកទី១៩ នៅពហុកីឡដ្ឋានជាតិ នៅព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ក្រុមយុវជនកម្ពុជា មានការប្រកួត៣ទល់៣ ហើយបានយកឈ្នះ ទាំង២ក្រុម មុននេះបន្តិច ។ ជាលទ្ធផល ក្រុមយុវជនកម្ពុជាដែលមាន ឃួន លីហ័រ, ភាព វ៉ាឃីម, កុយ សុភ័ក្ត្រា និងគង់ កែវសុខាន់ បានយកឈ្នះលីទុយនី ១៣ទល់នឹង០។
មួយគូទៀត គឺក្រុមយុវជនដែលមានទីវ រដ្ឋា, ហេង ស៊ីណា, វ៉ាន់ ភារុណ និងវុទ្ធ យុទ្ធចាន់ដារ៉ា ឈ្នះអង់គ្លេស ១៣ទល់៩។ ខណ:ក្រុមនារីកម្ពុជាទី២ កំពុងធ្វើការប្រកួតជាមួយ ក្រុមនារីតួគី ។ ដោយក្រុមនារីកម្ពុជាទី១បានយកឈ្នះ កហរុមនារីលីទុយនី ១៣ទល់៣ ។
គួរដឹងដែរថា ការប្រកួតប៉េតង់ជើងឯកពិភពលោកស្ត្រី និងយុវជន ឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពហុកីឡដ្ឋានជាតិបានចាប់ផ្ដើមដំណើរការជាផ្លូវការហើយនៅរសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា និងគ្រោងបញ្ចប់នៅថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា៕ធ.ដ