នគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យ៤នាក់ ទៅកាន់តុលាការ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យ ចំនួន៤នាក់ ក្នុងករណី លួច ឆក់ និង រំលោភលើទំនុកចិត្ត ទៅតុលាការ។ ការបញ្ជូនខ្លួនជនសង្ស័យទាំងនេះ គឺធ្វើឡើងនៅថ្ងៃ២០ខែវិច្ឆិកា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍របស់នគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក មានករណី លួច ឆក់ និង រំលោភលើទំនុកចិត្ត។
ជនសង្ស័យ ទាំង៤នាក់ខាងលើនេះ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន។
ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿង ទៅតុលាការ៕ធ.ដ