ប្រើកាំបិតដំគ្រាប់កែឆ្នៃ ត្រូវបានផ្ទុះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ
អត្ថបទដោយ៖
Kien Sereyvuth
មណ្ឌលគិរី៖ ជនជាតិព្នងម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយពេលដែលប្រើកាំបិត ទៅដំគ្រាប់កែច្នៃ បណ្ដាលឲ្យផ្ទុះ ។ករណីនេះបានកើតឡើង នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី។
ព័ត៌មានបឋមដែលទទួលបាន ជនរងគ្រោះ ត្រូវគេស្គាល់ថា ឈ្មោះព្យើល ព្លើន ជនជាតិព្នង បានដាច់ប្រអប់ដៃ ខាងឆ្វេង ហើយកាំបិត ដែលយកទៅដំគ្រាប់នោះ បានហោះទៅជុងជាប់នឹងភ្នែក។ ករណីនេះនគរបាលស្រុកអូររាំង ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ប៊ូ ប៊ុនឈាត អធិការនគរបាលស្រុក កំពុងតែ ធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវ លំអិតបន្ថែម៕ធ.ដ
ដោយៈសាតចាន់បុត្រ