គ្រូបង្វឹក និងអត្តពលិក នៃសាធារណរដ្ឋកូរ៉េ ជួយបណ្តុះបណ្តាលដល់អត្តពលិកជនពិការកម្ពុជា លើកីឡា ៣ប្រភេទ
អត្ថបទដោយ៖
Kien Sereyvuth
ប្រតិភូសាធារណរដ្ឋកូរ៉េ ២០នាក់ ជាគ្រូបង្វឹក និងអត្តពលិក បានចាប់ផ្តើមជួយបណ្តុះបណ្តាលដល់អត្តពលិកជនពិការកម្ពុជា លើ៣ប្រភេទកីឡាគឺ បាញ់ធ្នូ វាយកូនឃ្លីលើតុ និងបាល់ទះអង្គុយ រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៩ដល់២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន។
ក្នុងឱកាសនេះផងដែរកីឡាទាំង៣ប្រភេទទទួលបានឧបករណ៍និងសម្ភារថ្មីៗ គិតជាទឹកប្រាក់ប្រមាណ១៣០០០ដុល្លាអាមេ៉រិក។
វគ្គបណ្តុះបណ្តាលនេះបានចូលរួមផ្តល់ជំនាញ ចំណេះដឹង បន្ថែមដល់អត្តពលិកជនពិការកម្ពុជា។
ការផ្តល់ការហ្វឹកហាត់ពីគ្រូបង្វឹកកាន់តែច្រើន និងខុសៗគ្នា ធ្វើឲ្យអត្តពលិកយើងមានសក្តានុពល និងសីលវិធីជាច្រើនជម្រើស និងសម្រេចចិត្តក្នុងពេលប្រួតកាន់តែមានប្រសិទ្ធិភព និងទទួលបានមេដាយពីប្រកួតខ្នាតអន្តរតជាតិកាន់តែច្រើន៕ធ.ដ