រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានគ្រោងទស្សនកិច្ចកម្ពុជាឆ្នាំ២០២២ (Video Inside)
កម្ពុជាបានបង្ហាញបំណងការចង់បើកស្ថានទូតនៅក្នុងប្រទេសប៉ាគីស្ថាន នៅទន្ទឹមនឹងសេចក្តីរាយការណ៍បានឱ្យដឹងថារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោកស្ហាម៉េមូដ គូរ៉េស្ហ៊ី ត្រៀមនឹង បំពេញទស្សនកិច្ចកម្ពុជាក្នុងឆ្នាំ២០២២។ កម្ពុជានិងប្រទេសប៉ាគីស្ថាន មានទំនាក់ទំនង ការ ទូតសាឡើងវិញក្នុងខែ មេសាឆ្នាំ២០០៤។
ប៉ាគីស្ថានមានស្ថានទូតរបស់ខ្លួនក្នុងរាជធានី ភ្នំពេញ, ចំណែកប្រទេសកម្ពុជានៅមិនទាន់ មានស្ថានទូតផ្ទាល់ខ្លួនក្នុងក្រុងអ៊ីស្លាម៉ាបាតនោះ ទេ ប៉ុន្តែកម្ពុជាមានស្ថានកុងស៊ុលកិត្តិយស របស់ខ្លួនក្នុងក្រុង Lahore ដែលជាទីក្រុងធំទី២ របស់ប៉ាគីស្ថានបន្ទាប់ពីរដ្ឋធានីអ៊ីស្លាម៉ាបាត។
ការបង្ហាញនូវបំណងរបស់កម្ពុជាក្នុងការបើកស្ថានទូតពិតប្រាកដក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាតនេះ បានលើកឡើងក្នុងជំនួបកិច្ចសន្ទនា រវាងរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន ជាមួយនឹង ឯកអគ្គរដ្ឋទូតថ្មីប៉ាគីស្ថានប្រចាំកម្ពុជា លោក ហ្សាហ៊ីរូឌីន បាបា ថាហ៊ីម កាលពីថ្ងៃទី១០មីនា។
យោងតាមក្រសួងការបរទេសកម្ពុជា, ដំណើររបស់រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានមកកម្ពុជា ក្នុងឆ្នាំ២០២២នេះ គឺ «ជាឱកាស ដ៏សំ ខាន់សម្រាប់ការលើកស្ទួយនូវទំនាក់ទំនង រវាងប្រទេស ទាំងពីរ»។ លោករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតប៉ាគីស្ថាននូវបំណង បើក ស្ថានទូតកម្ពុជាក្នុងប្រទេសប៉ាគីស្ថាន នាពេលអនាគត ប៉ុន្តែមិនទាន់បញ្ជាក់កាលបរិច្ឆេទ្ធ ច្បាស់លាស់នោះទេ។
ឯកអគ្គរដ្ឋទូតថ្មីប៉ាគីស្ថាន បានគូសបញ្ជាក់អំពីការគាំទ្រដ៏ពេញលេញ របស់រដ្ឋាភិបាលប៉ាគីស្ថានចំពោះកម្ពុជា ដើម្បីក្លាយជាអ្នកសង្កេតការណ៍ ក្នុងអង្គការកិច្ចសហ ប្រតិបត្តិការអ៊ីស្លាម OIC។