ក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដូនពេញ បានបើកកិច្ចប្រជុំមួយដើម្បីធ្វើបច្ចុប្បន្នភាពក្នុងក្រុមការងារដែលមានស្រាប់
ភ្នំពេញ៖ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្នុងសង្កាត់ទាំង១១ របស់ខណ្ឌដូនពេញបានបើកកិច្ចប្រជុំដ៏ពិសេសមួយក្នុងគោលបំណងប្រជុំដើម្បីត្រួតពិនិត្យសមាសភាពក្រុមការងារដែលមានស្រាប់ និងមានការពាក់ព័ន្ធទៅនឹងភាពសកម្ម និងអសកម្មនាពេលកន្លងមកកិច្ចប្រជុំនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅស្នាក់ការបក្សខណ្ឌដូនពេញ ស្ថិតក្រោមការដឹកនាំដោយផ្ទាល់់ពីសំណាក់ ឯកឧត្តម សូ ម៉ូរា ប្រធាក្រុមការងារ និងឯកឧត្តម សួន រិនឌី អនុប្រធាន និងមន្ត្រីក្រុមការងារព្រមទាំងសមាជិកសមាជិកានៅមូលដ្ឋានជាច្រើនរូបចូលរួមផងដែរ។
ទាក់ទិន និងបច្ចុប្បន្នភាពនេះដែរឯកឧត្តម សូ ម៉ូរា បានមានប្រសាសនថាៈ រាល់សមាជិកសមាជិកាទាំងអស់ដែលមានឈ្មោះនៅក្នុងបញ្ជីក្រុមការងារដោយមានការចាត់តាំងពីក្រសួងមកគឹត្រូវតែអនុវត្តន៏ ឲ្យខាងតែបានដែលខាងថ្នាក់ដឹកនាំបានចាត់តាំងឲ្យអស់លោកម្នាក់ៗឲ្យទទួលខុសត្រូវនៅតាមសង្កាត់នីមួយៗ ដោយបំរើការងារឲ្យអស់ពីចិត្តពីថ្លើម។
ឯកឧត្តម សួន រិនឌី បានមានប្រសាសន៍ថា ការងារថ្នាក់ជាតិមានតួនាទីមួយដ៏សំខាន់មួយត្រួតពិនិត្យ និងតាមដានរាល់ការងាររបស់បងប្អូនដែលកំពុងតែអនុវត្តន៍នាពេលបច្ចុប្បននេះ។ រីឯក្រុមការងារថ្នាក់ជាតិ និង ក្រុមការងារបក្សត្រូវតែបែងចែកឲ្យដាច់ពីគ្នាដោយឡែកការងារបក្សគេត្រូវការ(សតិអារម្មណ៍)និងការគាំទ្រពីសំណាក់មហាជនចំណែកការងារថ្នាក់ជាតិគេត្រូវការលទ្ធផលការងារ និងការត្រួតពិនិត្យជាក់ស្តែង។
ដូច្នេះការងារទាំងពីរនេះវាដាច់ដោយឡែកអំពីគ្នា ការងារបក្សវាដំណើរការបានល្អឬមិនល្អវាអាស្រយ័ដោយសារតែ ( ឆន្ទះ) របស់យើងតែប៉ុណ្ណោះ។ ចាប់តាំងពីពេលនេះតទៅសូមបងប្អូនក្រុមការងារទាំងអស់ត្រូវតែបន្តយកចិត្តទុក
ដាក់ឲ្យបានខ្ពស់ក្នុងការបំពេញភារកិច្ចជូនបក្សជាងនេះទៅទៀតត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះ ( ការចិញ្ចឹមចលនា) របស់យើង៕ធ.ដ
ដោយ សុផល