អបអរសាទរក្រុមស្រ្តីកម្ពុជាទី១ បានយកឈ្នះ ក្រុមស្រ្តីប្រទេស ឡាតវី ក្នុងលទ្ធផល ១៣ទល់៣

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមស្រ្តីកម្ពុជាទី១ បានយកឈ្នះ ក្រុមស្រ្តីប្រទេស ឡាតវី ក្នុងលទ្ធផល ១៣ទល់៣
នៃព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្ដី លើកទី១៧ ឆ្នាំ២០១៩  ក្រោមវត្តមាន ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោក Cluad Azuma ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក ។
ចំណែកឯក្រុមស្រ្តីទី២កម្ពុជា ប៉ះ ក្រុមស្រ្តីប្រទេស តួគី ចំពោះ ក្រុមយុវជនទី១ ត្រូវប៉ះ ក្រុមយុវជន ប្រទេសអង់គ្លេស ក្រុមយុវជនកម្ពុជាទី២ ប៉ះ ក្រុមយុវជន ប្រទេសឡាតវី ។

គួររម្លឹកថា ក្រុមប៉េតង់កម្ពុជាត្រូវបានគេចាត់ទុកថា ជាក្រុមខ្លាំងទាំង៨ នៅលើពិភព លោក និងជាក្រុមខ្លាំងប្រចាំនៅអាស៊ី ជាមួយថៃ ហើយការទទួលបានងារជាក្រុមខ្លាំងនេះ ក៏ព្រោះតែ ក្រុមប៉េតង់កម្ពុជា ធ្លាប់បានឈ្នះមេដាយមាស ប្រាក់ សំរឹទ្ធ និងពានកិត្តិយសនៅលើ ឆាកអន្តរជាតិ សឹងតែរាប់ភ្លេចទៅហើយ ជាពិសេសសម្រាប់ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក កន្លងមក ក្រុមប៉េតង់កម្ពុជាធ្លាប់ឈ្នះបានមេដាយមាស ៥ ប្រាក់ ១ និងមេដាយសំរឹទ្ធ ៣ផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្ដី លើកទី១៧ ឆ្នាំ២០១៩ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ មានយុវជន ៣០ក្រុម និងស្រ្ដី ៥០ក្រុម ស្មើនឹងអត្តពលិក ៤៤៩នាក់ មកពី៤៩ប្រទេស ជុំវិញពិភពលោក ដោយឡែកការប្រកួតមានតែវិញ្ញាសាប្រកួតប៉ុណ្ណោះ គឺផ្នែកយុវជនមាន២វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសាវាយ ៣ទល់៣ ។ រីឯផ្នែកស្ដ្រីមាន ២វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសាវាយ ៣ទល់៣ ។ ចំណែកវិញ្ញាសា សមាគមមាន ២វិញ្ញាសា គឺវាយ ៣ទល់៣ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner