ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអន្តររដ្ឋាភិបាលតំបន់អាស៊ី អូសេអានី លើកទី១៧ ស្តីពីការប្រឆាំងដូប៉ាក្នុងវិស័យកីឡា
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអន្តររដ្ឋាភិបាលតំបន់អាស៊ី អូសេអានី លើកទី១៧ ស្តីពីការប្រឆាំងដូប៉ាក្នុងវិស័យកីឡា (The 12″ Asia/Oceania Region Intergovernmental Ministerial Meeting on Anti Doping in Sport)
ចាប់ពីថ្ងៃទី ១៤-១៥ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងឌូបៃ ប្រទេសសហភាពអារ៉ាប់។
ខ្លឹមសារ និងគោលបំណងនៃកិច្ចប្រជុំនេះរួមមាន៖ ១-ពិនិត្យរបាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈមរបស់អង្គការប្រឆាំងដូប៉ាជាតិ ក្នុងតំបន់អាស៊ីអូសេអានី។ ២- ផែនការយុទ្ធសាស្ត្ររបស់ WADA 2022-2024។ ៣- ដំណើរការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាមូលនិធិ WADA តំបន់អាស៊ី ឆ្នាំ២០២៣។ ៤- របាយការណ៍របស់គណ:កម្មការហិរញ្ញវត្ថុតំបន់អាស៊ី និងប្រាក់វិភាគទាន WADA 2023។ ៥- របាយការណ៍លទ្ធផលសន្និសីទ្ធរដ្ឋភាគី លើកទី៨ ស្តីពីអនុសញ្ញាប្រឆាំងដូប៉ា UNESCO។
គួរបញ្ជាក់ថា បេសកកម្មនេះអមដំណើរដោយ សមាជិកពីររូប គឺលោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករងកីឡា និងជាសមាជិកតំណាងប្រទេស និងលោក អ៉ិត ឡេង ប្រធានការិយាល័យ CADA៕ ចាន់ វិចិត្រ







