វៀតណាមឆ្លងកូវីដ ជាង១៦ម៉ឺននាក់ទៀត
អត្ថបទដោយ៖
លន់ សារ៉ាត
វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាស ពីការរក ឃើញ ករណី ជំងឺកូវីដ១៩ ចំនួន១៦១ ២៦២ករណីបន្ថែមទៀត កាលពីថ្ងៃទី១៤ ខែមីនា ម្សិលមិញ។
ក្រុងហាណូយមានឆ្លងច្រើនជាងគេ គឺជិតបីម៉ឺននាក់ ខណៈ ខេត្ត Nghệ An មានចំនួន១០,៣៨៩ករណី។
វៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មីដោយសារ ជំងឺ កូវីដ១៩ ចំនួន៩២នាក់បន្ថែមទៀតដែរ កាលីម្សិលមិញ ថ្ងៃទី ១៤ ខែមីនា។
វៀតណាមមានករណីកូវីដ-១៩ សរុបនៅទូទាំងប្រទេស ចំនួន៦,៣៧៧,៤៣៨នាក់ហើយ ស្លាប់ ៤១៤៧៧នាក់ គិតត្រឹមយប់ថ្ងៃទី១៤ មីនា។ ក៏ប៉ុន្តែ អ្នកជំងឺជាសះស្បើយវិញ មានចំនួន ៣,២៧១,៩៧៨នាក់ហើយដែរ៕ ប្រែសម្រល៖សារ៉ាត



លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ