ការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២២ គ្រោងរៀបចំនៅថ្ងៃទី២៦ ខែ មីនា

សមាគមកីឡាវាយកូនគោលក្រសួងមហាផ្ទៃ សហការជាមួយ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នឹងរៀបចំការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេច ក្រឡាហោម ស ខេង លើកទី២ ប្រចាំឆ្នាំ២០២២ នៅថ្ងៃទី២៦ ខែ មិនា នៅទីលានកីឡាវាយកូនគោលវឌ្ឍនៈ។ ការប្រកួតពានរង្វាន់ខាងលើ មាន២វិញ្ញាសា ដូចជា វិញ្ញាសាប្រកួតវាយជាក្រុម៣នាក់ជ្រើសរើសយកបាល់ណាដែលល្អជាងគេ និង វិញ្ញាសា ឯកក្តជន(Individual Stroke Play)។

ការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចក្រឡាហោ ស ខេងលើកទី២នេះ បានរៀបចំឡើង ក្នុងគោលបំណង បង្កើតក្តីសប្បាយរីករាយ ផ្តល់ជូននៅសុខមាលភាព បង្កើនការរិតចំណងសាមគ្គីភាព មិត្តភាព ពិសេស ចូលរួមបំផុសអភិវឌ្ឍកីឡាវាយកូនគោលកម្ពុជាឲ្យកាន់តែរីកចំរើន។

ការប្រកួតខាងលើនេះចាប់ទទួលចុះឈ្មោះពីថ្ងៃជូនតំណឹងនេះតទៅ ហើយត្រូវបិទបញ្ចប់ការចុះឈ្មោះត្រឹមថ្ងៃទី២០ ខែ មិនា ឆ្នាំ២០២២។អាស្រាយហេតុនេះសូម ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក ដែលចូលចិត្តស្រលាញ់កីឡាវាយកូនគោលមេត្តារុះរាន់ដាក់ពាក្យចូលរួមប្រកួតឲ្យទាន់ពេលវេលា ដោយធ្វើការទំនាក់ទំនង មកលេខលេខាធិការដ្ឋានMIGA លេខទូរស័ព្ទទំនាក់ទំនង ឬ Telegram៖១០៧ ៦៣០០ / ០៦១ ៦១៨ ៦១៨៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner