មន្ត្រីរាជការជានិវត្តន៍ជនចំនួន ៦៧នាក់ របស់ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចទទួលបានការលើកទឹកចិត្តពី លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ភ្នំពេញ៖ លោកជំទាវ យក់ ណារ៉េត រដ្ឋលេខាធិការ តំណាង លោក ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជួបសំណេះសំណាលជាមួយ មន្ត្រីរាជការជានិវត្តន៍ជន ចំនួន ៦៧នាក់ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ យ៉ក់ ណារ៉េត បានពាំនាំនូវការផ្តាំ ផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ជូនដល់មន្ត្រីរាជការជានិវត្តន៍ ជន ដោយ ក្តីនឹករលឹក និងការគិតគូរអំពី សុខទុក្ខនៅគ្រប់ពេលវេលា ។
លោកជំទាវក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីរាជការចូលនិវត្តន៍ ចំពោះការ ខិតខំប្រឹងប្រែងរបស់ មន្ត្រី គ្រប់ ផ្នែក បានបំពេញតួនាទី ភារកិច្ចបានល្អរយៈ ពេលកន្លងមក ក្រោមម្លប់សន្តិភាពប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនធ្វើឱ្យ កំណើនសេដ្ឋកិច្ចមានការកើនឡើង ធានាបាននិរន្តរភាពសម្រាប់ សេដ្ឋកិច្ចជាតិ។

លោកជំទាវបានរំលឹកដល់មន្ត្រីរាជការ មិនត្រូវមើលស្រាល នូវជំងឺ កូវីដ១៩ ជាពិសេស មេរោគបំប្លែងខ្លួន អូមីក្រុង ស្របពេលដែល ពិភពលោកបាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ខណៈដែលការចម្លងនៅបន្តកើតមាន និងមនុស្សនៅតែស្លាប់នៅ ឡើយនិងត្រូវចូលរួមអនុវត្តឲ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល ។

ក្នុងឱកាសនេះលោកជំទាវ យ៉ក់ ណារ៉េត ក៏បាននាំយកនូវអំណោយ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ជូនដល់ មន្រ្តីនិវត្តន៍ជន ដោយម្នាក់ៗទទួលបាន ឃីត ១កញ្ចប់ អង្ករ ១បេ មី ១កេស និងថវិកាមួយចំនួន ៕ ដោយ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner