អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបាន ៥១២លានដុល្លារ កើនជាង ២២ភាគរយក្នុងរយៈពេលពីរខែ ដើមឆ្នាំ២០២២

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធសម្រាប់ថវិកាជាតិបានចំនួន ២,០៧៤.៦៦ប៊ីលានរៀល ស្មើនឹងប្រមាណជា ៥១២.២៦លានដុល្លារ កើនឡើង ២២.៦៩% ក្នុងរយៈពេលពីរខែ ដើមឆ្នាំ២០២២ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងទៀតថា ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ ៥ប្រភេទ បានបន្តរក្សាកំណើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួន ១៩០.១៥ ប៊ីលានរៀល កើនឡើង ២៣.៦១ ប៊ីលានរៀល ស្មើនឹង ១៤.១៨%, អាករលើតម្លៃបន្ថែមមានចំនួន ២៥២.៧៨ ប៊ីលានរៀល (កើនឡើង ១៣.២៣ ប៊ីលានរៀល ស្មើនឹង ៥.៥២%), អាករពិសេសមានចំនួន ១០៥.៦៧ ប៊ីលានរៀល កើនឡើង ១៥.៥០ ប៊ីលានរៀល ស្មើនឹង ១៧.១៩%, ពន្ធលើប្រាក់បៀវត្សមានចំនួន ៩៨.៤២ ប៊ីលានរៀល កើនឡើង ១៨.៥១ ប៊ីលានរៀល ស្មើនឹង ២៣.១៧%, និង ពន្ធប្រថាប់ត្រាលើពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន ៦៣.២៣ប៊ីលានរៀល កើនឡើង ៩.១៨ ប៊ីលានរៀល ស្មើនឹង ១៦.៩៨%។

លទ្ធផលប្រមូលចំណូលនេះ ត្រូវបានប្រកាសឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពរបស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២៕ ប្រភព៖ Freshnews ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner