សមណសិស្ស ២០៨អង្គប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យាល័យ សម្ដេច ជា ស៊ីម ក្នុងឆ្នាំសិក្សា២០២២-២០២៣

ខេត្តបន្ទាយមានជ័យ៖ បេក្ខសមណៈ បេក្ខជនចំនួនសរុប ២១៣ អង្គរ/នាក់ រួមមានបេក្ខសមណៈសិស្សចំនួន ២០៨ អង្គ បេក្ខជនសិស្សប្រុស ៤នាក់ សិស្សស្រី ១នាក់បានប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យាល័យ សម្ដេច ជា ស៊ីម ឆ្នាំសិក្សា២០២២-២០២៣ នាថ្ងៃទី ១៥ ខែ មិនាឆ្នាំ២០២២ នេះ ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ការប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យាល័យសម្ដេច ជា ស៊ីម សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ក្រសួងធម្មការ និងសាសនាបានអនុញ្ញាត ឲ្យមានការបើកដំណើរការឡើងវិញ ពិធីសាសនា ការជួបជុំនិងកម្មវិធីផ្សេងៗ បែបសាសនា និងដើម្បីរៀបចំការប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យាល័យនាពេលនេះឡើង ដោយឈរលើគោលការណ៍ប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការចូលរួមអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាលគឺ ៣កុំ ៣ ការពារ “ពាក់ម៉ាស លាងដៃដោយជែល អាល់កុលនិងរក្សាគម្លាត” ឲ្យបានខ្ជាប់ខ្ជួនជានិច្ច បើសិនព្រះតេជគុណណាម្នាក់មានអាការៈមិនស្រួលខ្លួន ត្រូវឆាប់ផ្ដល់ដំណឹងដល់គណៈកម្មការកណ្ដាលប្រចាំមណ្ឌលប្រឡង ឲ្យបានទាន់ពេលវេលា។

លោក បៀវ ថាន បន្តថា សមណសិស្សដែលបាននិមន្តប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យាល័យសម្ដេចជាស៊ីម នាថ្ងៃនេះគឺមានវិញ្ញាសារប្រឡងចំនួន ៤មុខវិជ្ជា រួមមានវិញ្ញាសាភាសាបាលី វិញ្ញាសាសរសេរតាមអាន វិញ្ញាសាពុទ្ធវិន័យ និងវិញ្ញាសារគណិតវិទ្យា ៕ ដោយ៖ ឃិន គន្ធា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner