អាជ្ញាធរខេត្តកំពតចុះអនុវត្តវិធានការក្តៅដើម្បីបើកផ្លូវជូនពលរដ្ឋដែលរងការរំលោភបំពានដោយបុគ្គលបិទរបងផ្លូវជាច្រើនឆ្នាំ

ខេត្តកំពត ៖ ក្រោមការណែនាំចង្អុលបង្ហាញពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក សេង សិរីបុត្រ អភិបាលរងខេត្ត តំណាង ឯកឧត្តម អភិបាលខេត្ត ម៉ៅធ និន បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការចូលរួមពីមន្ត្រីនៃមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ ដើម្បីចុះពិនិត្យ និងអនុវត្តវិធានការបើកផ្លូវសាធារណៈរបស់រដ្ឋ ជូនប្រជាពលរដ្ឋប្រើប្រាស់ជាធម្មតាឡើងវិញ បន្ទាប់ពី ផ្លូវនេះបានធ្វើរបងបិទជាច្រើនឆ្នាំ ដោយបុគ្គល ឈ្មោះ គឹម សោភ័ណ្ឌ ស្ថិតនៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

ការអនុវត្តចំណាត់ការវិធានការ ជាលទ្ធផលកម្លាំងចម្រុះបានធ្វើការរុះរើទ្វាររបងចំនួន ០២កន្លែង ក្នុងនោះបង្គោលថ្ម ០៧ដើម និងប៉ុស្ដិ៍យាមចំនួន ១ (បណ្ដោយ១ម៉ែត្រ ទទឹង ២ម៉ែត្រ)។ ទន្ទឹមនឹងនោះ រដ្ឋបាលស្រុកទឹកឈូ ក៏បានចេញសេចក្តីជូនដំណឹងណែនាំ ដល់លោក គឹម សោភ័ណ្ឌ ឲ្យមានការចូលរួមអនុវត្តចំណាប់ការបន្ថែមទៀត ដោយឲ្យរំកិលរបងក្បាលដីឲ្យបានទំហំ ០៥ម៉ែត្រ ចាប់ពីអ័ក្សផ្លូវ និង រំកិលព្រំរបងខាងលិច ពីចំណីស្រះ ទំហំ ២.៨ម៉ែត្រ ។ បន្ទាប់មកក្រុមការងារក៏បានបន្ត ចុះពិនិត្យ និងអនុវត្តការរុះរើរបងបន្លាលួសមួយកន្លែងទៀត ដែលបុគ្គ លគឹម សោភ័ណ្ឌ បានបិទផ្លូវចេញចូលដីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត និងធ្វើការរុះរើបង្គោលថ្មចំនួន ១១ដើម, បង្គោលឈើចំនួន ២៧ដើម, ខ្សែលួសចំនួន ៣ខ្សែ ស្មើនឹង ១៣០,៥ ម៉ែត្រ ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានសម្តែងការកក់ក្ដៅ ត្រេចអរ និងថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ពិសេស ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ចូលរួម ដោះស្រាយ បញ្ហាប្រឈមនិងក្តីកង្វល់របស់ពលរដ្ឋនៅមូលដ្ឋានបានយ៉ាងល្អប្រសើរនិងមានប្រសិទ្ធភាព ៕ ដោយ៖ Sila Sarin

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner