តើអ្នកដឹងទេថា កម្ពុជាដែលធ្លាប់ជាប្រទេសហែកហួរដោយសង្រ្គាម បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជិត ៨ពាន់នាក់ ទៅកាន់ប្រទេសចំនួន៩ ចាប់តាំងពីឆ្នាំ២០០៦ មក?

អត្ថបទដោយ៖
AMS OneMinute

ពិសេសដែរនោះគឺការចូលរួមយ៉ាងសំខាន់ពីសំណាក់បងប្អូនកូនក្មួយជាស្ត្រីកម្ពុជាក្នុងការរក្សាសន្តិភាពនៅតាមតំបន់នានានៅលើពិភពលោក។ កម្ពុជានឹងបន្តជំរុញរបៀបវារៈ “ស្ត្រី សន្តិភាព និងសន្តិសុខ” នេះ។

ក្នុងស្មារតីនេះ សូមចូលរួមអបអរសាទរចំពោះ លោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលទើបទទួលបានមេដាយអង្គការសហប្រជាជាតិសម្រាប់ការកោតសរសើរមេបញ្ជាការកងកម្លាំង រួមជាមួយនឹងការទទួលស្គាល់យ៉ាងទូលំទូលាយចំពោះភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់លោកស្រី។ បច្ចុប្បន្នលោកស្រីកំពុងបំពេញបេសកកម្មនៅព្រំប្រទល់លីបង់ និងអ៊ីស្រាអែល ខណៈដែលត្រូវបានជ្រើសរើសយកមកផ្សព្វផ្សាយក្នុងយុទ្ធនាការ “ស្ត្រីដើម្បីពហុភាគីនិយម”។

យើងពិតជាមានមោទនភាពចំពោះលោកស្រី ក៏ដូចជាបុគ្គលជាច្រើនរូបទៀតដែលខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបុព្វហេតុសន្តិភាព និងសន្តិសុខនៃតំបន់និងពិភពលោក។

ប្រភព៖ PSK

ads banner