លោក គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សារដ្ឋមន្ត្រីបរិស្ថាន សង្ឃឹមថាសិក្ខាកាមដែលជានិស្សិតទាំងអស់នឹងក្លាយទៅជា យុវជន ៤ក.៤រ ដែលនឹងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកក្នុងរាជធានីភ្នំពេញ
អត្ថបទដោយ៖
AMS OneMinute
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការកាត់បន្ថយសំណល់ប្លាស្ទិក ដោយការអនុវត្តយុទ្ធសាស្ត្រ 4R និងការបង្កើតយុវជន ៤ក.៤រ” នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លោក គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សារដ្ឋមន្ត្រីបរិស្ថាន សង្ឃឹមថាសិក្ខាកាមដែលជានិស្សិតទាំងអស់នឹងក្លាយទៅជា យុវជន ៤ក.៤រ ដែលនឹងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកក្នុងរាជធានីភ្នំពេញ។
៤ក គឺ៖
ក១. ការប្រើប្រាស់ឡើងវិញ (REUSE)
ក២. ការកាត់បន្ថយ (REDUCE)
ក៣. ការកែច្នៃ (RECYCLE)
ក៤. ការបដិសេធ (REFUSE) រីឯ
៤រ គឺ៖
រ១. រៀន
រ២. រើស
រ៣. រក
រ៤. រម្លឹក
១៥ មីនា ២០២២

