អេប៉ុងសមុទ្រ ត្រូវបានប្រើប្រាស់ក្នុងការសូនរូប គំនូរ និងជាឧបករណ៍ប្រើប្រាស់ក្នុងការវះកាត់ផ្សេងៗ
អត្ថបទដោយ៖
AMS OneMinute
អេប៉ុងសមុទ្រ ត្រូវបានប្រើប្រាស់ក្នុងការសូនរូប គំនូរ និងជាឧបករណ៍ប្រើប្រាស់ក្នុងការវះកាត់ផ្សេងៗ។ ការជួញដូរអេប៉ុងសមុទ្រជាមុខរបរពេញនិយមមួយរបស់ប្រជាជននៃកោះ Kalymnos ប្រទេសក្រិក។
ជាទូទៅ អ្នកមុជទឹកអាចរកអេប៉ុងសមុទ្រនេះ បានប្រហែល៨គីឡូក្រាម។ អេប៉ុងសមុទ្រ សំបូរភាគច្រើននៅតំបន់ឆ្នេរសមុទ្រនៃរដ្ឋ Florida តំបន់សមុទ្រ Caribbean និងជាពិសេសនៅតំបន់សមុទ្រមេឌីទែរ៉ាណេ។
អេប៉ុងសមុទ្រមួយមានតម្លៃដល់ទៅ ៣០ដុល្លារ ដែលមានតម្លៃថ្លៃជាងអេប៉ុងសិប្បនិម្មិតដល់ទៅ ១៥ដង ដោយសារតែភាពលំបាក និងគ្រោះថ្នាក់នានាដែលអ្នកមុជទឹកត្រូវប្រឈមក្នុងការចុះទៅយកពីបាតសមុទ្រ និងដំណើរការដុះខាត់ដើម្បីលាងជម្រះនូវកម្អែលដីមុននឹងវៃចេញទៅទីផ្សារ។
បច្ចុប្បន្ន អ្នកមុជទឹកមិនអាចរកបានអេប៉ុងច្រើនឡើយ ដោយសារការប្រែប្រួលអាកាសធាតុបានធ្វើឱ្យបាតសមុទ្រមានការផ្លាស់ប្តូរយ៉ាងខ្លាំង បូករួមនឹងបញ្ហាកាកសំណល់ និងជំងឺឆ្លង។