ពលរដ្ឋប្រទះឃេីញសពបុរសម្នាក់ចងក ធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងការដ្ឋានសំណង់មួយកន្លែងនៅខណ្ឌសែនសុខ
ភ្នំពេញ៖ ហេតុការណ៍ ភ្ញាក់ផ្អេីលមួយបន្ទាប់ពីបុរសជាកម្មករសំណងម្នាក់បានធ្វេីអត្តឃាតដោយចងក សម្លាប់ខ្លួនក្នុងការដ្ឋានសំណង់មួយកន្លែងស្ថិតនៅខាងក្រោយផ្សារទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង១៩ និង០០នាទីយប់ថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ២០១៩។

សពជនរងគ្រោះមានឈ្មោះ សួង លក្ខណា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលមានស្រុកកំណេីតនៅឯខេត្តកំពង់ឆ្នាំ។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា កន្លងមកជនរងគ្រោះមានជម្ងឺប្រសៃប្រសាត និងលេបថ្នាំជារៀងរាល់ថ្ងៃលុះមកដល់ថ្ងៃកេីតហេតុមានកម្មករដូចគ្នាបានចូលមកក្នុងបន្ទប់ស្រាប់ តែឃេីញជនរងគ្រោះចងកស្លាប់បាត់ទៅហេីយ។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុ និងកោសល្យវិច័យឃេីញថាជនរងគ្រោះស្លាប់ដោយសារចងកសម្លាប់ពិតប្រាកដមែនទេីបប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕ធ.ដ

