រថយន្តកុងតឺន័រកៀរម៉ូតូអូសជិត២០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់
ភ្នំពេញ៖ រថយន្តកុងតឺន័របេីកកៀរម៉ូតូមួយគ្រឿងអូសជិត២០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យភ្លាមៗ ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1L-7702 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកេីត ខណះមកដល់ចំណុចកេីត ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ស្វាយរៀង 3A-1102 ធ្វេីដំណេីរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿនបានកៀរម៉ូតូជនរងគ្រោះគៀបជាប់ក្រោមកង់រថយន្តអូសជិត២០ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ក៏បានទាក់ទងទៅខាងជំនាញ ចុះមកវាស់វែងយកម៉ូតូ និងរថយន្តបង្ករទៅរក្សាទុកនៅ អធិការដ្ឋាននគបាលខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ធ.ដ

