ផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាលប្រជុំពិនិត្យការងារចងក្រង ទស្សនាវដ្ដី យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលលេខទី៥

ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ កណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ក្នុងការចងក្រងទស្សនាវដ្តីយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លេខទី៥ ឆ្នាំទី២ នៅព្រឹកថ្ងៃអង្គារ ខែមីនា ឆ្នាំ២០២២ នៅវិមាន៧មករា។

កិច្ចប្រជុំនេះបានត្រួតពិនិត្យទំាងខ្លឹមសារនិងរូបភាពទស្សនាវដ្តីលេខទី៥ជាលើកទី១ យ៉ាងផលផុសដើម្បីកែសម្រួល មុខនឹងឈានដល់ការប្រជុំពិនិត្យម្តងទៀតជាលើកចុងក្រោយមុននឹងសម្រេចធ្វើការបោះពុម្ពផ្សព្វផ្សាយ។

ទស្សនាវដ្តីយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រមូលផ្តុំព័ត៌មានសំខាន់ៗ ដែលជាសកម្មភាពថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសកម្មភាពថ្នាក់ដឹកនាំ សមាជិកសមាជិកាយុវជនថ្នាក់កណ្តាល ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ។

ទស្សនាវដ្តី បានប្រមូលផ្តុំរាល់ព័ត៌មានដែលបង្ហាញពីសមិទ្ធផលនៅក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ ។

ឯកឧត្តម ចាយ បូរិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារនាពេលកន្លងមក និងបានស្នើឲ្យក្រុមការងារធ្វើការពិនិត្យខ្លឹមសារ រូបភាពឲ្យបានហ្មត់ចត់ ហើយការប្រជុំពិនិត្យជាលើកទី២ នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ មុននឹងធ្វើការបោះពុម្ភផ្សាយ។
ទស្សនាវដ្តីយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបោះពុម្ពផ្សាយប្រចំាត្រីមាស ដែលមកដល់ពេលនេះបានចេញផ្សាយចំនួន ៤លេខរួចមកហើយ ៕ ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner