បុរសម្នាក់បានស្លាប់ ដោយឆក់នឹងខ្សែលួស ដែលរាយទុកឆក់សត្វ នៅកោះញែក

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖ ព័ត៌មានបឋមកាលពីថ្ងៃ១៨ វិច្ឆិកា ២០១៩ នៅស្រុកកោះញែក មានករណីឆក់មនុស្សស្លាប់ម្នាក់ នៅវាលស្រែ ពេលជនរងគ្រោះចុះដងទឹកផឹក។ ជនរងគ្រោះក្រោយរងនូវការឆក់ត្រូវក្រុមគ្រួសារបញ្ជួនមកមន្ទីរពេទ្យបង្អែកស្រុកកោះញែក តែត្រូវគ្រូ ពេទ្យប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ។

ករណីខាងលើត្រូវបាននគរបាលមូលដ្ឋានរាយការណ៍ថា នៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង២២និង៣នាទី មានករណីមនុស្សស្លាប់ ស្ថិតនៅក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ជនរងគ្រោះមានឈ្មោះ យិន ឃីម ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ អូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី
មូលហេតុជនរងគ្រោះមកពីដឹកឈើ លុះដល់កន្លែងកេីតហេតុ ក៏បែកកង់គោយន្ត ហើយក៏ឈប់។ បន្ទាប់មក ជនរងគ្រោះបានចុះទៅដងទឹកផឹកក្នុងស្រែ ក៏បណ្តាលឲ្យប៉ះនឹងខ្សែលួស រាយទុកឆក់សត្វស្លាប់តែម្តង។ ដោយពុំអស់ចិត្ត សាច់ញាតិបានដឹកជនរងគ្រោះ ទៅមន្ទីពេទ្យបង្អែកស្រុកកោះញែក និងពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់ទៅហើយ។

ព័ត៌មានចុងក្រោយដែលទទួលបាននៅព្រឹកថ្ងៃទី១៩ខែវិច្ឆិកានេះពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា ម្ចាស់ស្រែ ដែលមានអន្ទាក់ខ្សែរលួសឆក់ ត្រូវបាននគរបាលស្រុកកោះញែកហៅមកសួរនាំហើយ។ ចំពោះការបកស្រាយយ៉ាងណា អ្នកសារព័ត៌មាននៅពុំទាន់ទទួលបាននៅឡើយ៕ធ.ដ

ដោយៈ សាតចាន់បុត្រ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner