លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ វិធានការណ៍ ៣ការពារ ៣កុំ នៅតែចាំបាច់ សម្រាប់ការពាអាយុជីវិតប្រជាពលរដ្ឋ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយជាសម្ភារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពី លោកជំទាវ ហ៊ាង ដារត្ន័ សួស យ៉ារ៉ា នារសៀលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានលើកឡើងដែរថា ក្រោមការដឹកនាំវ្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ការគ្រប់គ្រងស្ថានការណ៍កូវីដនៅកម្ពុជា មានលក្ខណៈល្អប្រសើរ និងមានអ្នកឆ្លងតិចបំផុត ខណៈដែលស្ទើរតែទាំងស្រុងត្រូវបានព្យាបាលជាសះស្បើយ ។ ក្នុងនោះផងដែរ លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តនូវវិធានការណ៍ ៣ការពារ ៣កុំ ដែលជាវិធានដ៏ចាំបាច់សម្រាប់ការពាអាយុជីវិតរបស់យើងគ្រប់គ្នា ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ លោកជំទាវ ហ៊ាង ដារត្ន័ ដែលបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលនៅគ្រប់សកម្មភាពមនុស្សធម៌។ លោកជំទាវបានបន្តទៀតថា សកម្មភាពទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ។

អំណោយនាពេលនេះរួមមាន ៖ ១. រ៉ាពីដតេស្ត៍ ២០កេស ២. ម៉ាស់ ២៥កេស ៣. ប្រដាប់វាស់កំដៅ ២០០ដើម ៕ ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner