គណកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា បានបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល និងវាយតម្លៃចំណាត់ថ្នាក់ប្រភេទពិការ បាល់បោះជិះរទេះ
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បើកវគ្គបណ្តុះបណ្តាលអជ្ញាកណ្តាល និងវាយតម្លៃ ចំណាត់ថ្នាក់ប្រភេទពិការ បាល់បោះជិះរទេះ ដល់មន្រ្តីរបស់ខ្លួន និងមានការចូលរួមពីសិក្ខាកាមពីអង្គការផ្កាយសមុទ្រ និងនិស្សិតដែលសិក្សាលើការព្យាបាលដោយចលនា នៅព្រឹកថ្ងៃច័ន្ទ ខែវិច្ឆកា ឆ្នាំ២០១៩ នាមជ្ឈមណ្ឌលជាតិ នៃជនពិការ តេជោសែន ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក យី សុភ័ក្រ្តា ជាគ្រូបង្វឹកកីឡាអត្តពលកម្ម និងជាមន្រ្តីរបស់គណកម្មការប៉ារ៉ាឡាំពិកម្ពុជា ដែលធ្លាប់ទទួលបានបទពិសោធន៍ទាក់ទងនឹងការវាយតម្លៃ ជាពិសេសធ្លាប់ឆ្លងកាត់ការប្រកួតកម្រិតអន្តរជាតិជាច្រើន បានអោយដឹង វគ្គនេះធ្វើឡើងក្នុងគោលបំណង បង្កើនធនធានអោយបានច្រើន ដើម្បីយល់ដឹងកាន់តែច្បាស អំពីការវាយតម្លៃប្រភេទពិការ ផ្តោតសំខាន់លើការហ្វឹកហាត់ ការប្រកួត ច្បាប់ និងល័កខន្តិខៈផ្សេងៗ ។
លោក បន្តថា វគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែអោយបានស្វែងយល់កាន់តែច្បាស់ប៉ុណ្ណោះទេ ក៏សម្រាប់ត្រៀមខ្លួន រៀបចំការប្រកួតថ្នាក់ជាតិ កម្រិតអន្តរជាតិនានា ជាពិសេសព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងវាយតម្លៃចំណាត់ថ្នាក់ប្រភេទពិការ បាល់បោះជិះរទេះ ដែលរៀបចំដោយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានសិក្ខាកាមចូលរួម១៦នាក់ ពីអង្គការផ្កាយសមុទ្រ និងនិស្សិតដែលសិក្សាលើការព្យាបាលដោយចលនា នឹងមានអ្នកជំនាញជនជាតិបរទេស២នាក់ លោក Wayan Suardina និងលោកស្រី Cok Ima និងជនជាតិខ្មែ៣នាក់ លោក យី សុភក្រ្តា លោក ប៉ឺង សារ៉េត និងលោក ម៉ៅ សុជា ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានការឧបត្ថម្ភ តាមគ្រោងការ ថវិការគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា មកគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា ដើម្បីចូលរួមកសាងធនធានប៉ារ៉ាឡាំពិក និងជាទិសដៅសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ៕





