មេដឹកនាំអឺរ៉ុបចំនួនបីរូបធ្វើដំណើរទៅដល់ទីក្រុងកៀវ ក្នុងកាយវិការបង្ហាញការគាំទ្រដល់អ៊ុយក្រែន

កៀវ ៖ នាយករដ្ឋមន្រ្តីឆែក ប៉ូឡូញ និងស្លូវ៉ានៀ បានធ្វើដំណើរតាមរថភ្លើងទៅដល់ទីក្រុងកៀវ នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីបង្ហាញការគំាទ្រដល់ប្រទេសអ៊ុយក្រែន ខណៈមេដឹកនាំប្រទេសទាំងបីក្លាយជាប្រមុខដឹកនាំបរទេសដំបូងដែលបំពេញទស្សនកិច្ចក្នុងរដ្ឋធានីនេះ ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានកាលពីខែមុន។

ក្នុងអំឡុងដំណើរទស្សនកិច្ចខាងលើនេះ នាយករដ្ឋមន្រ្តីឆែកលោក ម៉ាតេអ៊ូស ម៉ូរ៉ាវីអេស្គី និងសមភាគីឆែកលោក ផេតត្រឹ ហ្វីអេឡា រួមទាំងសមភាគីស្លូវ៉ានៀ លោក ជែនណេសស៍ ជែនសា បានជួបជាមួយមន្រ្តីអ៊ុយក្រែន ហើយក៏បានជួបប្រជុំជាមួយនាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក ដេនីស៍ ស៊ីមហ្គល និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅល្ងាចថ្ងៃអង្គារសប្តាហ៍នេះផងដែរ។

នាឱកាសនោះ នាយករដ្ឋមន្រ្តីអ៊ុយក្រែនបានសាទរចំពោះអ្វីដែលលោកបាននិយាយថា គឺជាភាពក្លាហាននៃមិត្តពិត ហើយថា ក្រុមមេដឹកនាំនឹងពិភាក្សាអំពីការគំាទ្រដល់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី ។ អ្វីដែលគួរកត់សម្គាល់នោះ ដំណើរទស្សនកិច្ចរបស់មេដឹកនាំទាំង ៣ ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីទីក្រុងកៀវ ទើបទទួលរងការវាយប្រហារតាមផ្លូវអាកាស និងគ្រាប់ផ្លោងនៅថ្ងៃអង្គារ ដែលជាលទ្ធផលនោះ មានមនុស្សស្លាប់យ៉ាងហោចណាស់ ៤នាក់ ខណៈអភិបាលក្រុងបានប្រកាសដាក់បម្រាមគោចររយៈពេល ៣៥ម៉ោង ដែលចាប់ផ្តើមពីម៉ោង ៨យប់តទៅ ៕ ប្រភព៖ CNA ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner