អគ្គិភ័យឆាបឆេះហាងទំនិញនៅក្នុងបុរី ជីប ម៉ុង លែន ខណ្ឌមានជ័យ យ៉ាងសន្ធោសន្ធៅ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះអន្តរាគមន៍

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះទីតាំងហាងទំនិញ ( ម៉ាត) នៅក្នុង បុរី ជីប ម៉ុង (២៧១) បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បូរី ជីបម៉ុងលែនម៉ាក ផ្លូវខមមើសល (២៧១) ផ្ទះលេខ ៣២៣ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ប៊ុន លិការ ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ អ្នកលក់ក្រដាសសែនចូលឆ្នាំចិន ។ ប្រភេទសំណង់ ថ្មប៉េតុង ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ ។ ដោយខូចខាតសម្ភារៈ រថយន្ត ០២គ្រឿង (ម៉ាកតូយូតា តាកូម៉ា ពាក់ផ្លាកលេខភ្នំពេញ ២AE ៧៤៣៩ ម៉ាកតូយូតាកូរូឡា ពាក់ផ្លាកលេខភ្នំពេញ ២AB៩៣៦៣ ) សម្ភារៈសំរាប់លក់ដូរអស់ទាំងស្រុង នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានអំពីគ្រោះអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋភ្លាម អាជ្ញាធរសមត្ថកិច្ចខណ្ឌមានជ័យ បានសហការជាមួយមន្ត្រីជំនាញការិយាល័យរថយន្ត បង្ការ សង្គ្រោះ និង ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿងដើម្បីជួយបាញ់ទឹកពន្លត់ ទេីបមួយសន្ទុះក្រោយមកអណ្តាតភ្លើងក៏រលត់ទៅវិញនាព្រឹកថ្ងៃដដែល ដោយការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញជាច្រេីននាក់ ។

ក្នុងករណីអគ្គីភ័យនេះ មន្ត្រីជំនាញការិយាល័យរថយន្ត បង្ការ សង្គ្រោះ និង ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាក់ថា ពាកព័ន្ធហេតុការគ្រោះអគ្គីភ័យនេះសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុងហើយ ដោយមិនបណ្ដាលឲ្យមនុស្សរងរបួស ឬគ្រោះថ្នាក់អ្វីឡេីយ ។ ចំពោះមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner