សេតវិមាន៖ សហរដ្ឋអាមេរិកមិនចាប់អារម្មណ៍ ក្នុងការ លូកដៃទៅក្នុងសង្គ្រាមលោកលើកទី ៣ ឡើយ

វ៉ាស៊ីនតោន៖ សេតវិមានបានលើកឡើងថា ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន មិនចិត្តទន់តាមការអង្វរកចុងក្រោយ របស់មេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដើម្បី ប្រកាសតំបន់គ្មានការហោះហើរនៅអ៊ុយក្រែន ចំពេលមានការ វាយលុកដោយយោធារបស់រុស្ស៊ីនោះឡើយ ដោយផ្អែកលើ ទស្សនៈរបស់គាត់ថា ទង្វើបែបនេះនឹងមានហានិភ័យខ្ពស់ ក្នុងការបង្កឱ្យមានសង្រ្គាមកាន់តែរីកធំឡើងជាមួយរុស្ស៊ី។

អ្នកនាំពាក្យសេតវិមានលោកស្រី ជែន សាគី បានប្រាប់ អ្នកយកព័ត៌មាននៅថ្ងៃពុធទី១៦ខែមីនា យ៉ាងដូច្នេះថា ដូចដែលយើងបាននិយាយពីមុន តំបន់គ្មានការហោះហើរ នឹងតម្រូវឱ្យមានការអនុវត្ត… វានឹងតម្រូវឱ្យពួកយើងមាន សក្តានុពល បាញ់ទម្លាក់យន្តហោះរុស្ស៊ី ហើយណាតូក៏ អាចធ្វើដូចគ្នាបានដែរ។ បន្ថែមលើនេះ លោកស្រី សាគី បានសង្កត់ធ្ងន់ថា យើងមិនចាប់អារម្មណ៍ក្នុងការលូកដៃ ទៅក្នុងសង្គ្រាមលោកលើកទី ៣ នោះទេ។

ការអត្ថាធិប្បាយបែបនេះរបស់លោកស្រី សាគី បានធ្វើឡើង ជាការឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានដែលបានសួរថា នៅក្នុងសុន្ទរកថារបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធ ទៅកាន់សភាអាមេរិក ថាតើ មានសេណារីយ៉ូណាមួយ ដែលធ្វើឱ្យលោក បៃដិន នឹងផ្លាស់ ប្តូរគំនិតរបស់គាត់ អំពីការដាក់តំបន់គ្មានការហោះហើរ នៅអ៊ុយក្រែន ដើម្បីជួយការពារអ៊ុយក្រែនពីការវាយប្រហារ របស់រុស្ស៊ី៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner