ប្រមុខការទូតរុស្ស៊ី៖ ទីក្រុងម៉ូស្គូត្រៀមខ្លួនរួចរាល់ ដើម្បីបន្តកិច្ចចរចាកម្រិតខ្ពស់ជាមួយអ៊ុយក្រែន

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ កាលពី ថ្ងៃពុធទី១៦ខែមីនាបានថ្លែងថា ប្រទេសរបស់លោកបាន ត្រៀមខ្លួនជាស្រេច ដើម្បីបន្តការចរចាត្រីភាគីកម្រិតខ្ពស់ ជាមួយអ៊ុយក្រែន ដែលសម្របសម្រួលដោយភាគីតួកគី។

លោក ឡារូវ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ ពីកិច្ចពិភាក្សារបស់លោកជាមួយសមភាគីតួកគីលោក ម៉េវលូត ខាវូសូគ្លូ នៅទីក្រុងម៉ូស្គូ ថា ប្រសិនបើគំនិតផ្តួចផ្តើម បែបនេះលេចឡើង យើងនឹងរីករាយក្នុងការបន្តទំនាក់ ទំនង ក្នុងទម្រង់នេះ។ លោក ឡារូវ បានពន្យល់ថា ទីក្រុងម៉ូស្គូនឹង ចាប់ អារម្មណ៍ តែទៅលើកិច្ចពិភាក្សាជាមួយអ៊ុយក្រែន ប្រសិន បើកិច្ចការទាំងនេះនាំទៅរកលទ្ធផលជាក់ស្តែង និង ដោះស្រាយ បញ្ហាដែលមានស្រាប់។

បើតាមលោក ខាវូសូគ្លូ តួកគីបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើ ជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំដ៏មានសក្តានុពលរវាងប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែន។ ជំនួយការប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ មេឌីនស្គី ថ្លែងថា រុស្ស៊ី-អ៊ុយក្រែនសម្រេចបាននូវវឌ្ឍនភាពមួយចំនួនលើ បញ្ហា មួយចំនួន ក្នុងអំឡុងកិច្ចចរចាជុំថ្មី។

គួរបញ្ជាក់ផងដែរថា លោក ឡារូវ បានជួបជាមួយសមភាគី អ៊ុយក្រែនលោក ឌីមីត្រូ គូលេបា នៅក្នុងខេត្តអាន់ថលលីយ៉ា ភាគខាងត្បូងនៃប្រទេសតួកគីកាលពីសប្តាហ៍មុន នៅខាង ក្រៅ វេទិកាអន្តរជាតិមួយ។ នេះជាជំនួបកម្រិតខ្ពស់ លើក ដំបូងរវាងទីក្រុងម៉ូស្គូ និងទីក្រុងកៀវ ចាប់តាំងពីរុស្ស៊ីបាន ចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន កាលពីថ្ងៃ ទី២៤ ខែកុម្ភៈមក៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner