នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីងប៊ុនហៀង អញ្ជើញចូលរួមសម្ពោធសមិទ្ធផលនៅស្រុកណ្តាលស្ទឹង

កណ្តាល៖ ផ្លូវកៅស៊ូអាសេ(AC)ពីរជាន់ នៅឃុំថ្មី និងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រារព្ធពិធីសម្ភោធ ដាក់ឲ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី១៧ ខែមីនានេះ ក្រោមអធិបតីឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្តី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាងឯកឧត្តម អគ្គសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។

ផ្លូវក្រាលកៅស៊ូ ដែលសម្ពោធនាពេលនេះ មានប្រវែង ៤ ៦៥០ម៉ែត្រ ទទឹង ១២ម៉ែត្រ នៅភូមិទន្លា ឃុំថ្មី ឆ្លងកាត់ ភូមិកាប់លាវ ភូមិមាត់បឹង ភូមិដូនវង់ ភូមិត្រពាំងកក់ និងភូមិ ដំរីឆ្លង ឃុំទ្រា ស្រុកកណ្តាលស្ទឹង ។

លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានឲ្យ ដឹង ថា ផ្លូវក្រាលកៅស៊ូមួយខ្សែនេះ គឺជាសមិទ្ធផលបន្ថែមថ្មី មួយទៀតរបស់ឃុំថ្មី និងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាលក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត ចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង”។

ថ្លែងក្នុងឱកាសនេះនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ជា អគ្គមហា រដ្ឋបុរស នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិ ទាំងមូល មានសន្តិភាព ឯកភាព និងកិត្យានុភាព ជាតិ ដែលប្រទេសកម្ពុជាមិនធ្លាប់មានជាង ៥០០ឆ្នាំ កន្លងមក ហើយបានទទួលការកោតសរសើរស្ងប់ស្ញែងលើ ឆាក អន្តរជាតិ។ សម្តេចេជោបានកសាង និងអភិវឌ្ឍន៍ប្រទេស ជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ ខេត្តកណ្តាល បាន នឹងកំពុងទទួលផលផ្លែផ្កា ក្រោមម្លប់នៃសន្តិភាព លើការអភិវឌ្ឍគ្រប់វិស័យ ពិសេសគម្រោង អាកាសយាន ដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ លំដាប់4F កំពុងតែលេច រូបរាង ឡើង នៅស្រុកកណ្តាលស្ទឹង និងស្រុកស្អាង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ លើផ្ទៃដីទំហំ២ ៦០០ ហិកតា។ គម្រោងនេះ បានស្រូបទាញកម្លាំង ពលកម្ម ប្រមាណ ១២០០នាក់ និងទទួលផ្តល់សេវាអ្នកដំណើរ បាន ប្រមាណ ១៣លាននាក់ នៅឆ្នាំ ២០២៣។ លើសពីនេះ នៅមានសមិទ្ធផលធំៗជាច្រើនផ្សេងទៀត ត្រូវបានសាងសង់ ឡើង និងកំពុងដំណើរការ សាងសង់ជាបន្តបន្ទាប់ ។

ក្នុងស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ និង វិធានការមយ៉ាងហ្មត់ចត់ និងម៉ឺងមាត់ ដោយកំណត់យក ការចាក់វ៉ាក់សាំងជាយុទ្ធ សាស្ត្រគន្លឹះ ដើម្បីបង្កើតភាពសាំ ក្នុងសហគមន៍។ ទន្ទឹមនឹងនេះ ក៏បានដាក់ចេញនូវ ក្របខណ្ឌ យុទ្ធសាស្ត្រ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ដោយធានាភាពធន់សហគមន៍ទៅនឹងជំងឺកូវីដ-១៩ ចាក ចេញ ពីវិបត្តិនេះ និងរៀនរស់ នៅតាមគន្លងប្រក្រតីភាពថ្មី ។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយក អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប្រគេនវត្តអង្គជុំភ្នំចចក បច្ច័យ ១០លានរៀល។ ឧបត្ថម្ភដល់សាលាស្រុកកណ្តាលស្ទឹង ២លានរៀល។ ព្រមទាំងឧបត្ថម្ភក្រុមប្រឹក្សាឃុំស្រុក ថ្នាក់ដឹកនាំភូមិ លោកយាយជីតាជី លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋនិងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner