អភិបាលរងខណ្ឌ៖អនាម័យបរិស្ថានស្អាត មិនមែន ជាកាតព្វកិច្ចបស់នរណាម្នាក់នោះទេ តែទាមទារឲ្យមានការចូលរួមទាំងអស់គ្នា
ភ្នំពេញ ៖ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចង្អុល បង្ហាញពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នារសៀលថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២២ លោក ឌី រ័ត្ន ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកំលាំង គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះកាយសំរាម ដែលកកស្ទះ ចាប់ពីចំណុចស្ពានអាកាសស្ទឹងមានជ័យ ព្រំប្រទល់សង្កាត់ស្ទឹងមានជ័យទី១ និងទី២ រហូតដល់ បុរី៩៩៩ ព្រំប្រទល់សង្កាត់បឹងទំពន់ទី១ និងទី២ ខណ្ឌមានជ័យ ។
សកម្មភាពខាងលើនេះមានការចូលរួមសហការពីមន្ត្រីនៃម ន្ទីរ សាធារណការរួមជាមួយ គ្រឿងចក្រមួយចំនួនផង
ក្នុងឱកាសនោះលោកអភិបាលរងខណ្ឌបាន សំណូមពរដល់ ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលរស់នៅជុំវិញប្រឡាយ សូមកុំបោះចោលសំរាម សំណល់រឹង សំណល់ ប្លាស្ទិកដែល មិន ងាយរលាយ ចូលក្នុងប្រឡាយពាសវាលពាសកាល វា អាច បណ្តាលឱ្យមានការកកស្ទះសំរាម និងបាត់បង់ សណ្តាប់ ធ្នាប់សាធារណៈ ។ត្រូវវេចខ្ចប់ប្រភេទសំរាម និងដាក់ធុង សំរាមឱ្យបានត្រឹមត្រូវ ។
លោកអភិបាលរងខណ្ឌបានបន្ថែមទៀតថា អនាម័យ បរិស្ថាន ស្អាតមិនមែនជាកាតព្វកិច្ចនណាម្នាក់នោះទេ គឺទាមទារឲ្យ មាន ការចូលរួមទាំងអស់គ្នា ធ្វើយ៉ាងណាប្រែក្លាយ ទម្លាប់ក្នុង ការបោះចោលសំរាម ទៅជាការទុកសំរាមឲ្យបានត្រឹមត្រូវ មិនត្រឹមតែមានអនាម័យស្អាត សោភណភាពល្អ មាន សុខុមាល ភាពប៉ុណ្ណោះទេ ថែមទាំងជាការលើក មុខមាត់ ប្រទេសកម្ពុជាថែមទៀតផង ៕
ដោយ៖គ្រី សម្បត្តិ







