រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ ផ្តាំផ្ញើដល់អតីតសិស្សក្រឡាបញ្ជី ត្រូវអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ

ភ្នំពេញ៖ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជា ប្រធានក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការបាន ផ្តាំផ្ញើដល់អតីតសិស្សក្រឡាបញ្ជីទាំងអស់ ត្រូវអនុវត្តនូវ តួនាទី ភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

លោករដ្ឋមន្រ្កីរំលឹក បែបនេះធ្វើឡើងក្នុង ពិធីសំណេះ សំណាល ជាមួយអតីតសិស្សក្រឡាបញ្ជីជំនាន់ទី៧ នៃ រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការកាលពីថ្ងៃទី ១៦ ខែមីនា។

ក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាន កោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃរាជបណ្ឌិត្យ សភា វិជ្ជាជីវៈ តុលាការ ក្នុងការខិតខំផលិតធនធានមនុស្ស ក្នុង វិស័យយុត្តិធម៌ ក្នុងនោះរួមមាន៖ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី ប្រកបដោយគុណភាព និងចំណេះដឹង ដើម្បីទៅបម្រើសេវាផ្ដល់យុត្តិធម៌ជូន ប្រជា ពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់អំពីតួនាទី និងភារកិច្ច របស់ ក្រឡាបញ្ជីគឺសំខាន់ណាស់នៅគ្រប់កិច្ចនៃនីតិវិធីដែលមិនអាចខ្វះបាន ។ ក្រឡាបញ្ជី គឺជាជំនួយដល់អង្គតុលាការ និង អង្គអយ្យការ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner