រដ្ឋមន្រ្តីក្រសួងអប់រំនិងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាអញ្ជើញចូលរួមក្នុងកម្មវិធីផ្តល់អាហារតាមសាលារៀននិង ប្រគល់សម្ភារៈគាំទ្រដល់កម្មវិធីចំនួន៨៥សាលានៅខេត្តសៀមរាប

សៀមរាប៖នៅសាលាបឋមសិក្សាដូនឳ ឃុំលាងដៃ ស្រុកអង្គរធំ ឯខេសៀមរាប បានរៀបចំពីធីផ្តល់អាហារ តាមសាលារៀននិង ប្រគល់សម្ភារៈ គាំទ្រដល់កម្មវិធី ចំនួន ៨៥សាលា ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ដមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ផាទ្រីក មឺហ្វី ឯកអគ្គរដ្ឋទូតវិសមញ្ញនិង ពេញ សមត្ថភាព នៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណា ចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលនិង ប្រជាជន សហរដ្ឋអាមេរិក តាមរយៈមូលនិធិ McGovern-Dole និង ក្រសួងកសិកម្មសហរដ្ឋអាមេរិក(USDA) ដែល បានផ្តល់ ថវិកាប្រមាណ៧៩លានដុល្លារ ចាប់តាំងពី២០០១ រហូត មក ទល់បច្ចុប្បន្ន ដើម្បីគាំទ្រកម្មវិធីខាងលើ ក្នុងការ ចូលរួម ចំណែក អភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងធានាឱ្យកុមារមក ពីសហគមន៍ក្រីក្រ មានបញ្ហាអសន្តិសុខស្បៀង និងកង្វះ អាហារូបត្ថម្ភ ទទួលបានស្បៀងអាហារប្រកបដោយកម្រិត អាហារូបត្ថម្ភខ្ពស់ និងមានសុខភាពល្អ ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួង ពង្រីកវិសាលភាពរបស់កម្មវិធីផ្តល់ អាហារតាមសាលារៀនពីចំនួន២០៥សាលាទៅដល់២៩០សាលា ក្នុងខេត្តគោលដៅចំនួន៩ បើទោះបីកម្ពុជាកំពុង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្តី។ ទន្ទឹមជាមួយគ្នានេះ ផែនការយុទ្ធសាស្រ្តផ្ទេរ-ទទួលកម្មវិធីផ្តល់អាហារ តាម សាលារៀន កំពុងត្រូវបានពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោកដើម្បីធានាឱ្យការអនុវត្តប្រព័ន្ធជំនួយសង្គមកាន់តែមានគុណភាព គណនេយ្យភាព សង្គតិភាព ចីរភាព និងបរិយាបន្ន សម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៨៕ ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner