សម្ដេចតេជោនាយរដ្ឋមន្រ្តីកម្្ពុជាលើកទឹកចិត្តឱ្យអង្គការមូលនិធិអាស៊ី សម្រាប់សកម្មភាពអាស៊ី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យអង្គការ មូលនិធិ អាស៊ី(Asia Foundation )បន្តការងារ និងស្វែងរកការងារដទៃ ទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងពេលដែលកម្ពុជា កំពុងតែបើកសេដ្ឋកិច្ចឡើងវិញ ។

ឯឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នក យកព័ត៌មាននៅក្រោយជំនួបពិភាក្សាការងាររវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ជាមួយលោក David D. Arnold ប្រធាន និងជានាយក ប្រតិបត្តិមូលនិធិអាស៊ី (Asia Foundation) នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព ថា នៅក្នុងជំនួបនេះ លោក David D. Arnold បានជម្រាបជូនសម្តេចតេជោ អំពីសកម្មភាព របស់អង្គការ Asia Foundation នៅកម្ពុជា ដែលបច្ចុប្បន្ន កំពុង តែយកចិត្តទុកដាក់ទៅលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើក កម្ពស់ស្ត្រី និងយុវជន ការពង្រឹងនិងអភិបាលកិច្ចល្អ ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការអន្តរជាតិ ការកសាងភាពធន់ផ្នែកបរិស្ថាន ដោយរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយភាពសុខដុមរមនា ។

លោកនាយកប្រតិបត្តិមូលនិធិអាស៊ី បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ ជូនចំពោះរាជ រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាង ល្អជូនដល់អង្គការ Asia Foundation ដែលញ៉ាំងឱ្យអង្គការ Asia Foundation បំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងរលូន និង ទទួល បានជោគជ័យជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លង មកនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះ ភាពជាដៃគូរយៈពេល ៤០ឆ្នាំជាងកន្លងមកនេះ ។សម្ដេចតេជោ បានថ្លែងអំណរគុណអង្គការ Asia Foundation ជាមួយនឹង ការលើកទឹកចិត្តឱ្យអង្គការនេះ បន្តការងារផង និងស្វែងរក ការងារដទៃទៀត ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច កម្ពុជា ជាពិសេសក្នុងកាលៈទេសៈកូវីដ-១៩ នឹងពេលដែលកម្ពុជា កំពុងតែបើកសេដ្ឋកិច្ចឡើងវិញ ។

សូមជម្រាបថា អង្គការមូលនិធិអាស៊ី បាននិងកំពុងធ្វើសកម្មភាព លើការងារនានានៅកម្ពុជារួមមាន៖ សិទិ្ធមនុស្ស លទិ្ធប្រជាធិប តេយ្យ និងអភិបាល កិច្ចការចូលរួមរបស់ស្រី្តនៅក្នុងនយោបាយ ការប្រឆាំងអំពើពុករលួយ ការការពារអំពើហិង្សាទៅលើស្រី្ត ការកែ ទម្រង់ប្រព័ន្ធយុតិ្តធម៌‌ ការអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម ការប្រឆាំងអំពើជួញដូរស្រី្ត និងកុមារ ការកសាង សមត្ថភាព ដល់ អង្គការក្នុងស្រុក និងការផ្តល់សៀវភៅនៅតាមបណ្ណាល័យនានា ៕ ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner