មនុស្សស្លាប់ និងរបួសជាង ២០០នាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកវាយប្រហារជប៉ុន

តូក្យូ៖ប៉ូលីស និងមន្រ្តីពន្លត់អគ្គិភ័យនៅថ្ងៃព្រហស្បតិ៍ រាយការណ៍ ថា មនុស្សបីនាក់បានស្លាប់ និង២២៥នាក់ផ្សេង ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏កក្រើកបានវាយប្រហារភាគឦសានប្រទេសជប៉ុន កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យជប៉ុន គិត ត្រឹម ម៉ោង ៧:៣០យប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) មនុស្ស ២២៥នាក់បានរងរបួសនៅទូទាំងប្រជុំកោះចំនួន ១២ ក្នុងនោះមាន Miyagi និង Fukushima ជាទីដែលគ្រោះរញ្ជួយដីគេកត់ត្រាមាន កម្រិតរហូតដល់ ៧.៤រ៉ិកទ័រវាយប្រហារ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីជប៉ុនលោកហ្វូមីអូ គីស៊ីដា( Fumio Kishida) បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៧ខែមីនានេះថា អាជ្ញាធរ កំពុងពិនិត្យមើលករណីស្លាប់ ដែលទំនងជាបណ្តាល មកពី គ្រោះ រញ្ជួយដី ខណៈដែលក្រសួងការពារជាតិបានបញ្ជូនកងកម្លាំង ស្វ័យការពារសម្រាប់កិច្ចការងារជួយសង្គ្រោះគ្រោះមហន្តរាយនៅកោះ ហ្វូគូស៊ីម៉ា(Fukushima) ដើម្បីផ្តល់សេវាទឹកស្អាតនៅក្នុង តំបន់ដែលការផ្គត់ផ្គង់ត្រូវបានរំខាន។

លោក គីស៊ីដា បានថ្លែងក្នុងសម័យប្រជុំសភាថា យើងនឹង ចាត់ វិធានការ តាមដែលអាចធ្វើទៅបានទាំងអស់ ដើម្បីឆ្លើយតបទៅ នឹងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner