លោកជំទាវឧត្ដមសេនីយ៍ទោ កែ ឡេង ដឹកនាំប្រតិភូចូលរួមបង្ហាត់បង្ហាញ និងប្រកួតមិត្តភាព ដកស្រង់ បច្ចេកទេសជាមួយនឹងក្រុមកីឡាប៊ូល និងប៉េតង់ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី

រតនគិរី ៖ លោកជំទាវឧត្ដមសេនីយ៍ទោ កែ ឡេង តំណាងឯកឧត្តមឧត្ដមសេនីយ៍ឯក តែម មុឺន នាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ បានដឹកនាំប្រតិភូប្រភេទកីឡា ប៊ូល និងប៉េតង់របស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទមកចូលរួមបង្ហាត់បង្ហាញ និងប្រកួតមិត្តភាព ដកស្រង់ បច្ចេកទេសជាមួយនឹងក្រុមកីឡាប៊ូល និងប៉េតង់ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី ។ កម្មវិធីនេះប្រារព្ធធ្វើឡើងនៅទីលាន នៃវិទ្យាល័យហ៊ុនសែនភូមិថ្មី ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី ។

លោកជំទាវ កែ ឡេង បានគោរពសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធ បានឧបត្ថម្ភសម្ភារៈមួយចំនួន និងយកចិត្តទុកដាក់ដឹកនាំអភិវឌ្ឍន៍វិស័យកីឡាប៊ូល និងប៉េតង់របស់ព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រេីន គួរឲ្យកត់សម្គាល់ ។ ជាមួយនេះផងដែរ និងជាការផ្ដល់ឱកាសឲ្យប្រតិភូ កីឡា ប៊ូល និងប៉េតង់ របស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានចូលរួមចំណែកក្នុងកីឡានេះ ដេីម្បីគាំទ្រសហព័ន្ធ ប៊ូល និងប៉េតង់កម្ពុជា ឆ្ពោះទៅកាន់កីឡា ស៊ីហ្គេម ដែលប្រទេសកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះផងដែរ លោកជំទាវឧត្ដមសេនីយ៍ទោ កែ ឡេង ក៏សូមថ្លែងអំណរគុណចំពោះឯកឧត្តមថ្នាក់ដឹកនាំខេត្តរតនគិរី និងមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី ដែលបានជួយគាំទ្រ និងសហការដើម្បីឲ្យកម្មវិធីទទួលបានជោគជ័យ។

ក្នុងឱកាសនេះផងដែរ លោក នាង សំអាត នាយករដ្ឋបាលសាលាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវឧត្ដមសេនីយ៍ទោ កែ ឡេង និងក្រុមប្រតិភូ ដែលបានចូលរួមចែករំលែកបទពិសោធន៍ បច្ចេកទេសលេងថ្មីៗល្អៗ ដល់ក្មួយៗ ប្អូនៗ ជាកីឡាករ កីឡាការនី វិស័យកីឡាប៊ូល និងប៉េតង់ នៅខេត្តរតនគិរី។ លោកក៏បានជំរុញអោយក្មួយៗ ប្អូនៗ ជាកីឡាករ កីឡាការនី ខិតខំយកចិត្តទុកដាក់ស្ដាប់ និងចងចាំនូវបច្ចេកទេសល្អៗដែលលោកជំទាវ និងក្រុមប្រតិភូ បង្ហាត់បង្ហាញ និងណែនាំ ដើម្បីជាទុន ក្នុងការពង្រឹងការលេងបានកាន់តែល្អបន្ថែមទៀត ៕ ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner