ខេត្តកែបជាខេត្តដំបូងគេ ដែលអស់គ្រាប់មីន ដែលនេះជានិមិត្តរូបនៃការរស់ទ្បើងវិញប្រកបដោយសុខសន្តិភាពពេញលេញ និងភាពសុខដុមរមនា អស់ការភ័យខ្លាចដែលបង្កទ្បើងដោយសារសង្គ្រាម
ខេត្តកែបមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវជ័យលាភីជាច្រើនខាងផ្នែកសោភ័ណភាពបរិស្ថាន និងទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់គួរជាទីមោទនៈ ដែលជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន
សម្តេចតេជោបានដឹកនាំប្រទេសជាតិប្រកបដោយការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ រួមជាមួយនឹងការទទួលខុសត្រូវសម្រេចអារកាត់ គ្រប់កាលៈទេសៈ ទាំងក្នុងស្ថានការណ៍គ្រោះថ្នាក់ និងការកំណត់ទិសដៅដើម្បីអភិវឌ្ឍជាតិ
កម្ពុជាទទួលបានជោគជ័យ
គួរជាទីមោទនៈលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រ ប្រាកដនិយម និងការប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌
ភាពស្មោះត្រង់ និងការជឿទុកចិត្តរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ រួមគ្នាជាមហាកម្លាំងសាមគ្គីជាតិនៅចំពោះមុខស្ថានការណ៍នៃការរីករលដាលជម្ងឺឆ្លងដ៏គ្រោះថ្នាក់
សូមប្រជាពលរដ្ឋបន្តការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជឿទុកចិត្ត និងគាំទ្រឥតងាករេចំពោះសម្តេចតេជោ ដើម្បីភាពសុខសាន្ត និងការបន្តអភិវឌ្ឍរីកចម្រើនរុងរឿងរបស់ប្រទេសជាតិយើង
ទាំងនេះជាអនុសាសន៍លោក ហ៊ុន ម៉ាណែត នាឱកាសម្ពោធសមិទ្ធផលនានា ក្នុងវត្តកំពង់ត្រទ្បាច ស្ថិតក្នុងភូមិកំពង់ត្រទ្បាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី១៨ មីនា ២០២២
https://www.facebook.com/482663735152092/posts/4960643077354113/?d=n