មេដឹកនាំសភារុស្ស៊ីទាមទារឱ្យសហរដ្ឋអាមេរិក-អង្គការណាតូ បញ្ឈប់ការផ្គត់ផ្គង់អាវុធ និងបញ្ជូនទាហានស៊ីឈ្នួលទៅអ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានសភាជាន់ទាបរុស្ស៊ីលោក វីយ៉ាឆេសស្លេវ វ៉ូឡូឌីន (Vyacheslav Volodin) ថ្មីៗនេះបានទាមទារឱ្យសហរដ្ឋអាមេរិក និងអង្គការណាតូត្រូវតែបញ្ឈប់ការផ្គត់ផ្គង់គ្រឿងសព្វាវុធ និងការបញ្ជូនទាហានស៊ីឈ្នួលទៅកាន់ប្រទេសអ៊ុយក្រែន។

លោក វ៉ូឡូឌីន បានបង្ហោះសារនៅលើ Telegram ថា អាវុធ និងគ្រាប់រំសេវត្រូវបានផ្គត់ផ្គង់ដោយប្រទេសសមាជិកអង្គការណាតូ។ ទាហានស៊ីឈ្នួលដែលបំពេញជួរនៃកងវរសេនាតូចជាតិនិយម (អ៊ុយក្រែន) ត្រូវបានជ្រើសរើសនៅក្នុងប្រទេសនៃសម្ពន្ធអាត្លង់ទិកខាងជើង ដោយមានការយល់ព្រមពីថ្នាក់ដឹកនាំរបស់ពួកគេ។

ដូច្នេះនៅពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសហការីរបស់អង្គការណាតូអំពាវនាវឱ្យមានសន្តិភាពនោះ ពួកគេត្រូវតែចាប់ផ្តើមពីខ្លួនពួកគេជាមុនសិន។ វាជាកំហុសរបស់ពួកគេ ដែលការដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែន, ភាពគ្មានយោធា និងការបំផ្លិចបំផ្លាញកំពុងត្រូវបានពន្យារពេល។ នេះបើតាមមេដឹកនាំរុស្ស៊ីបង្ហោះសារនៅលើ Telegram។

លោក វ៉ូឡូឌីន បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើបណ្តាប្រទេសលោកខាងលិចចង់បានសន្តិភាពនោះ ពួកគេគួរតែផ្តល់មូលនិធិដែលមិនមែនជាការផ្គត់ផ្គង់យោធានោះទេ ប៉ុន្តែជាការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនអ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner