ប្រធានសេដ្ឋវិទូរបស់អង្គការ FAO ព្រមានថា ជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ីបង្កឱ្យមានរលកនៃភាពអត់ឃ្លាននៅទូទាំងពិភពលោក

ហ្សឺណែវ៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) ថ្មីៗនេះព្រមានថា ជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែនកំពុងគំរាមកំហែងបន្ថែមទៀតដល់សន្តិសុខស្បៀងអាហារពិភពលោក ដោយតម្លៃអាហារបានហក់ឡើងខ្ពស់ស្ទើរគ្រប់ពេលវេលា។

លោក យ៉ាកុប ខែន (Jakob Kern) ជាអ្នកសម្របសម្រួលផ្នែកសង្គ្រោះបន្ទាន់របស់ WFP សម្រាប់ប្រទេសអ៊ុយក្រែន បានប្រាប់សន្និសីទសារព័ត៌មានតាមអ៊ីនធើណិតថា ជម្លោះបានបង្កឱ្យមានរលកនៃភាពអត់ឃ្លាននៅទូទាំងពិភពលោក។ ក្នុងនាមជាអ្នកនាំចេញស្រូវសាលីធំជាងគេ និងទីបួនរបស់ពិភពលោករៀងៗខ្លួននោះ រុស្ស៊ី-អ៊ុយក្រែនរួមគ្នាទទួលខុសត្រូវចំពោះ ២៩ភាគរយនៃពាណិជ្ជកម្មស្រូវសាលីពិភពលោក។

ដូច្នេះហើយ ប្រទេសទាំងពីរមានសារៈសំខាន់ណាស់ ក្នុងការធានាសន្តិសុខស្បៀងរបស់ប្រទេសជាច្រើនជុំវិញពិភពលោក។
បន្ថែមលើនេះ លោក ខែន បាននិយាយថា តម្លៃអាហារ និងប្រេងឥន្ធនៈសកលបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ីលេចឡើងមក។

យោងតាមសន្ទស្សន៍តម្លៃម្ហូបអាហាររបស់អង្គការស្បៀងអាហារ និងកសិកម្ម តម្លៃអាហារ និងប្រេងឥន្ធនៈ បានឈានដល់កម្រិតខ្ពស់គ្រប់ពេលវេលាចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក ដោយលោក ខែន បានបញ្ជាក់ថា តម្លៃស្រូវសាលីបានកើនឡើង ២៤ភាគរយ គិតចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនាកន្លងមកនេះ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner