រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ គ្មានប្រព័ន្ធគ្រប់គ្រង រដ្ឋបាលសាធារណៈណាមួយល្អឥតខ្ចោះទេ
ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) បានថ្លែងថា គ្មានប្រព័ន្ធគ្រប់គ្រង រដ្ឋបាលសាធារណៈ ណា មួយ មានភាពល្អឥតខ្ចោះនោះឡើយ។
ក្នុងពិធីបើកប្រកាសផ្សព្វផ្សាយ និងដាក់អនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅ ថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នៅ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចក្រឡា ស ខេង បានបញ្ជាក់ថា ជាទូទៅ វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានគេចាត់ទុកថា គឺជាយុទ្ធសាស្ដ្រ ឬជាគោលនយោបាយសាធារណៈមួយ ដ៏មានប្រជាប្រិយភាព និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការលើកកម្ពស់ប្រជាធិតេយ្យ និងអភិបាលកិច្ច ក្នុងការគ្រប់គ្រង ការផ្ដល់សេវាសាធារណៈ។
សម្តេចក្រឡាហោមបានមានប្រសាសន៍ទៀតថា ជារួមមាន ការកត់សម្គាល់ថាគ្មានប្រព័ន្ធគ្រប់គ្រង រដ្ឋបាល សាធារណៈ ណាមួយដែលមានភាពឥតខ្ចោះនោះឡើយគឺតែងតែ គុណ សម្បត្តិនិងគុណវិបត្តិក៍ប៉ុន្តែបើពិចារណាទៅលើមធ្យោបាយក្នុងការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវា សាធារណៈដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗគ្នា របស់ ប្រជាពលរដ្ឋនិងការឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗនោះប្រព័ន្ធ គ្រប់គ្រងតាមបែបវិមជ្ឈការពិតជាមានគុណសម្បត្តិល្អប្រសើរច្រើនដោយសារប្រព័ន្ធនេះបានផ្តល់ការទទូលខុសត្រូវនិងភាពជាម្ចាស់ទៅឲរដ្ឋបាល់ថ្នាក់ក្រោមជាតិដែលស្ថិតកៀកប្រជាពលរដ្ឋធ្វើសេចក្តីសម្រេចចិត្តក្នុងការផ្តល់សេវាសាធារណៈ ចាំបាច់នានាដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សម្តេចក្រឡាហោមបានបន្តថា និយាយដោយសាមញ្ញ គឺ រដ្ឋបាលដែលនៅកៀកជិតប្រជាពលរដ្ឋអាចដឹងសុខ ទុក្ខ និង តម្រូវការពិតប្រកដរបស់ប្រជាពលរដ្ឋបានយ៉ាងច្បាស់លាស់និងត្រឹមត្រូវជាងរដ្ឋបាលដែលនៅឆ្ងាយពីប្រជាពលរដ្ឋហើយ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះក៍អាចរៀបផែនការ។អាច មានមធ្យោបាយដោះស្រាយប្រឈមនានានិងអាចធ្វើសេចក្តីសម្រេចចិត្តដ៍ត្រឹមត្រូវក្នុងការឆ្លើយតបទៅនឹងសំណើរ សំណូមពរនិងតម្រូវការនានារបស់ប្រជាពលរដ្ឋបានយ៉ាងសមស្របឆាប់រហ័សនិងមានប្រសិទ្ធិភាពខ្ពស់ស្របតាមស្ថានភាពជាក់ស្តែងដែលមានលក្ខណៈខុសគា្នៗនៃមូលដា្ឋននីមួយៗ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថាមកទល់ បច្ចុប្បន្ន ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងប្រទេស មាន ទម្រង់ជាវិមជ្ឈការផងនិងវិសហមជ្ឈការផង។ ក្នុងនោះ រដ្ឋបាលឃុំសង្កាត់ទទូលបានមុខងារធនធាននិងសិទ្ធអំណាច
បែបវិមជ្ឈការច្រើននិងវិសហមជ្ឈការតិចតួច រដ្ឋបាលក្រុង ស្រុកបាននិងកំពុងទទូលនូវមុខងារធនធានតាមបែបវិម្ឈការជាបណ្តើរៗ៕
ដោយ៖រ៉ាវុធ







