ក្លឹបអ្នកមានបុណ្យ Barcelona យកឈ្នះម្ចាស់ផ្ទះ Real Madrid ៤ទល់០ ខណៈ Sevilla បានត្រឹមស្មើ
អត្ថបទដោយ៖
ចាន់ វិចិត្រ
ក្លឹបម្ចាស់ផ្ទះស្តេចសរ Real Madrid បានបរាជ័យក្រោមថ្វីជើងក្លឹបអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល ៤-០ ក្នុងជំនួប El Clasico ខណៈក្រុម Sevilla ស្មើជាមួយ Real Socidad ០ទល់០ ។
បរាជ័យនេះក្នុងទឹកដីនេះ អ្នកចាត់ការ Carlo Ancelotti បានទទួលស្គាល់ថា បានសាងកំហុសដែលធ្វើឲ្យ Real Madrid ចាញ់ ប៉ុន្តែក្លឹបស្តេចសរតែមានគម្លាតដល់១២ពិន្ទុ ពី Barca ។ លោក Ancelotti បានទទួលស្គាល់ថា ក្រុមពិតជាលេងមិនបានល្អមែនៗ ដោយច្ចុប្បន្ន នៅតែបន្តឈរកំពូលតារាង La Liga ដាច់ពីក្រុមលេខ២ Sevilla ៩ពិន្ទុ ។
គួរបញ្ជាក់ថា ក្លឹប Barcelona កំពុងតែមានទម្រង់លេងល្អឡើងវិញ ក្រោមការដឹកនាំរបស់លោក Xavi ដោយ១២ប្រកួតចុងក្រោយមិនទាន់ចាញ់សោះ ៕ចាន់ វិចិត្រ






ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។