Ten Hag ត្រៀមខ្លួនជាស្រេចសម្រាប់ដឹកនាំ Man Utd បន្ទាប់ពីមានការខកចិត្តនៅ Ajax
អត្ថបទដោយ៖
សារ៉ាន ទីងី
យោងតាម Mirror បានអោយដឹងថា ERIK TEN HAG ត្រៀមខ្លួនជាស្រេចដើម្បីចាក់ចេញពី Ajax ក្លាយជាអ្នកចាត់ការថ្មីរបស់ Manchester United បន្ទាប់ពីមានការខកចិត្តនឹងជីវិតនៅឯក្លឹបយក្ស Amsterdam ជាមួយនឹងកីឡាករកំពូលៗដែលលក់ចេញជាបន្តបន្ទាប់។
ដោយមានការគាំទ្រច្រើនពីក្នុង Old Trafford បុរសសញ្ជាតិហូឡង់រូបនេះហាក់ ដូចជាបើកចំហរ ក្នុងការប្តូររដូវក្តៅ និងមកដឹកនាំបិសាចក្រហមវិញ។
TEN HAG បាននិយាយថា ការលក់កីឡាករសំខាន់ៗចេញ វាធ្វើអោយពិបាកប្រជែងនៅក្នុងក្របខ័ណ្ឌ Champions League “យើងត្រូវការកីឡាករល្អៗ ហើយ Ajax មិនអាចទិញកីឡាករដែលមានសមត្ថភាពមកវិញបានទេ។”
គួរអោយដឹងផងដែរថា Ten Hag និង Mauricio Pochettino គឺជាអ្នកនាំមុខក្នុងការប្រជែងសម្រាប់ការមកដឹកនាំក្រុមបិសាចក្រហម Manchester United ៕
ប្រភព ៖ The Sun
សារ៉ាន ទីងី






សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។