ឯកឧត្តម ជា វ៉ាន់ដេត ៖ បើទោះបីជាមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ កម្មករ កម្មការនី ដែលបានបំរើការងារតាមបណ្តារោងចក្រនានានៅស្រុកបាទី មិនបានបាត់បង់ការងារនោះទេ

ខេត្តតាកែវ ៖ ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី បានបញ្ជាក់ថា បើទោះបីជាស្ថានការណ៍នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ កម្មករ កម្មាការនី នៅស្រុកបាទី មិនបាត់បង់ការងារទេ ព្រោះនៅតាមរោងចក្រនៅតែដំណើរការធម្មតា។ រោងចក្រនៅតំណើរការធម្មតាដោយសារ រាជរដ្ឋាភិបាល ជួយរោងចក្រ គឺធ្វើយ៉ាងណាឱ្យរោងចក្រមានទីផ្សារដើម្បីនាំចេញ តាមរយៈការបន្ធូរបន្ថយពន្ធ និងលក្ខ័ណ្ឌផ្សេងៗច្រើនទៀត។ ការលើកឡើងបែបនេះធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មារនី សរុបចំនួន ១០៨៣នាក់ នៅឃុំពារាម ស្រុកបាទីខេត្តតាកែវ ។

ឯកឧត្តម បានបញ្ចាក់បន្ថែមថា រោងចក្រតូចៗ ដែលបានបិទផ្អាកជាបណ្តោះអាសន្ន គឺរាជរដ្ឋាភិបាលបើកប្រាក់ឧបត្ថម្ភ ទៅតាមគោលការណ៍ដែលបានកំណត់។ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដឹកនាំប្រទេស បានគិតគូរទាំងអស់ ទាំងការងារប្រទេសជាតិ រហូតដល់ការងាររបស់បងប្អូនកូនក្មួយៗ ដែលជាកម្មករ កម្មការិនី ។ ជាក់ស្តែងមុនពេលកូវីដ-១៩ សម្តេចតែងតែចុះសួរសុខទុក្ខកម្មករ កម្មការនីនៅតាមបណ្តារោងចក្រ ដោយផ្ទាល់ និងបានដាក់ចេញនូវការឧបត្ថម្ភកម្មការនី ដែលមានទំងន់ឆ្លងទន្លេ និងគ្រោះថ្នាក់ការងារ ទាំងអស់ ដោយពិនិត្យនិងព្យាបាលជំងឺមិនគិតថ្លៃ។ រោងចក្រជាច្រើននៅស្រុកបាទីនេះ បានផ្តល់ការងារយ៉ាងច្រើនជូនបងប្អូនកូនក្មួយ ជាកម្មករ ជិត ៤ម៉ឺននាក់ ។

ក្នុងឱកាសនេះ ឯកឧត្តម បានជម្រុញឱ្យ បងប្អូនកម្មករ ត្រូវរក្សាកាតការងារ និងត្រូវខិតខំបំពេញការងារ ឱ្យបានគ្រប់២៥ឆ្នាំ បើទោះបីជាបងប្អូន កូនក្មួយ ត្រូវផ្លាស់ប្តូររោងចក្រក៏ដោយ ព្រោះថា ដើម្បីទទួលបានប្រាក់សោធននិវត្តន៍ នៅក្រោយពេលគ្រប់ឆ្នាំ។

ឯកឧត្តម ក៏បានរំលេចផងដែរពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការគាំពារផ្នែកសុខមាលភាពរបស់ប្រជាជន ។

ឯកឧត្តម បានជម្រុញដល់បងប្អូនកម្មករ កម្មការនី ត្រូវទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់គ្នាៗ ដើម្បីគណបក្សនៅបន្តបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋបន្តទៀតផងដែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner