រយៈពេលមួយខែ ឬពីរខែខាងមុខនេះ កម្ពុជារំពឹងនឹងអាចនាំផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារចិនដោយផ្ទាល់បាន

ភ្នំពេញ៖ នៅរយៈពេល ១ខែ ឬ ២ខែទៀតខាងមុខនេះ កម្ពុជាសង្ឃឹមថា នឹងអាចនាំផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិនដោយផ្ទាល់បាន។ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា រហូតមកដល់ពេលនេះ ពិធីសារបច្ចេកទេសបានឯកភាពគ្នារួចរាល់ហើយ ចាំតែថ្ងៃចុះហត្ថលេខាប៉ុណ្ណោះ ។ កន្លងមក មៀនកម្ពុជាត្រូវបាននាំចេញទៅចិន ដោយក្រុមហ៊ុនរបស់ប្រទេសជិតខាងតែប៉ុណ្ណោះ ដោយសារតែបញ្ហាលក្ខខណ្ឌភូតគាមអនាម័យ ដែលកត្តានេះធ្វើឲ្យកម្ពុជាមិនអាចនាំចេញមៀនទៅចិនដោយផ្ទាល់បាន។

នៅកម្ពុជាមានផ្ទៃដីដាំមៀនប៉ៃលិន ក្នុងរង្វង់មួយម៉ឺនហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានប្រមាណ ៨ពាន់ហិកតា ដោយក្នុងមួយហិកតា ទទួលបានផលចន្លោះពី១៥ទៅ២០តោន ដែលក្នុងមួយឆ្នាំៗ ទិន្នផលមៀនប៉ៃលិនប្រមូល បានជាង ១០ម៉ឺនតោន។

ការលើកឡើងរបស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពី «លក្ខខណ្ឌតុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាពេលថ្មីៗនេះ ៕ ប្រភព៖ Freshnews ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner