លោក ហ្សេលេនស្គី៖ សង្គ្រាមអ៊ុយក្រែន-រុស្ស៊ីអាចទប់ស្កាត់បាន ប្រសិនបើណាតូទទួលយកទីក្រុងកៀវជាសមាជិកទាន់ពេល

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាន ថ្លែង ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN នៅអាទិត្យថា ជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ីអាចត្រូវបានរារាំង ប្រសិនបើ អង្គការ ណាតូទទួលយកអ៊ុយក្រែនទាន់ពេលវេលា។

លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា ប្រសិនបើយើង ជា សមាជិក ណាតូ នោះសង្រ្គាមនឹងមិនកើតឡើយ… ខ្ញុំចង់ទទួលបាន ការធានាសន្តិសុខសម្រាប់ប្រទេសរបស់ខ្ញុំ សម្រាប់ប្រជាជន របស់ខ្ញុំ។

លោក ហ្សេលេនស្គី បានប្រាប់ទូរទស្សន៍ CNN ដោយបញ្ជាក់ ជាថ្មី អំពីការអំពាវនាវរបស់គាត់ ឱ្យសម្ពន្ធភាពយោធាដែលដឹកនាំដោយ អាមេរិក យល់ព្រមទទួលយកប្រទេសរបស់លោកជាសមាជិក។

លោក ហ្សេលេនស្គី បន្ថែមថា ប្រសិនបើសមាជិកណាតូត្រៀម ខ្លួនជាស្រេចដើម្បីឃើញពួកយើងនៅក្នុងសម្ពន្ធភាពនេះ សូម ធ្វើវាភ្លាមៗ ព្រោះមនុស្សកំពុងស្លាប់ជារៀងរាល់ថ្ងៃ… អ្នកមិនអាច ដាក់ពួកយើងក្នុងស្ថានភាពនេះបានទេ ហើយអ្នកក៏មិនអាចបង្ខំ យើង ឱ្យស្ថិតក្នុងស្ថានភាពនេះបានដែរ៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner