លោក ចូ បៃដិន គ្រោងធ្វើដំណើរទៅកាន់ប៉ូឡូញក្នុងសប្តាហ៍នេះ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងធ្វើ ដំណើរទៅកាន់ប្រទេសប៉ូឡូញក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពី កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការគាំទ្រទីក្រុងកៀវ និងដាក់ ទណ្ឌកម្មរុស្ស៊ីជុំវិញការឈ្លានពានដោយយោធារបស់ខ្លួននៅអ៊ុយក្រែន។

លេខាធិការសារព័ត៌មានសេតវិមានលោកស្រី ជែន សាគី បាន បញ្ជាក់ ថា លោក បៃដិន នឹងជួបជាមួយប្រធានាធិបតីប៉ូឡូញលោក អង់ដ្រេ ឌូដា ក្នុងទីក្រុងWarsaw នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បី ពិភាក្សាអំពីរបៀបដែលអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន ត្រូវឆ្លើយ តបទៅនឹងវិបត្តិមនុស្សធម៌ និងសិទ្ធិមនុស្សដោយសង្រ្គាមដ៏ អយុត្តិធម៌ របស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កើត។

កិច្ចប្រជុំនេះនឹងធ្វើឡើងបន្ទាប់ពីលោក បៃដិន បានធ្វើដំណើរ ទៅកាន់ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ដើម្បីជួបជាមួយ សម្ពន្ធមិត្តរបស់អង្គការណាតូ និងមន្ត្រីសហភាពអឺរ៉ុប ក្នុងគោល បំណងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ សម្រាប់គាំទ្រ អ៊ុយក្រែន និងការដាក់សម្ពាធដ៏ធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក លើរុស្ស៊ី។

គួរបញ្ជាក់ថា ស្របពេលដែលរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានផ្តល់ជំនួយយោធាដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរលើរុស្ស៊ីនោះ ខ្លួនក៏បានព្យាយាមជៀសវាងជម្លោះ ដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីផងដែរ៕
ប្រភព៖ RTប្រែសម្រួល ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner