អង្គការសុខភាពពិភពលោក ផ្អាកវិនិច្ឆ័យវ៉ាក់សាំងរបស់រុស្ស៊ី ព្រោះ បញ្ហានៅអ៊ុយក្រែន

បរទេស៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតប្រទេសរុស្ស៊ី ត្រូវបាន ពន្យាពេលវិនិច្ឆ័យពីអង្គការសុខភាពពិភពលោក ក្រោយកើតមាន ប្រតិបត្តិការយោធារុស្ស៊ី នៅអ៊ុយក្រែន។

អង្គការសុខភាពពិភពលោក (WHO) លោកស្រី Mariangela Simao លើកឡើងថា មន្ត្រីរបស់ WHO ដំបូងឡើយ ថាទៅ ប្រទេស រុស្ស៊ី ថ្ងៃទី៧ ខែមីនា ដើម្បីវាយតម្លៃទៅលើឧបករណ៍ ផលិត វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩របស់រុស្ស៊ី Sputnik V ប៉ុន្តែទស្សនកិច្ច នេះ មិនអាចកើតឡើងឡើយ ព្រោះតែស្ថានភាពវិបត្តិអ៊ុយក្រែន នា ពេលបច្ចុប្បន្ន។

លោកស្រី បន្តថា ទាក់ទងហេតុផលនៃការពន្យារ មន្រ្តី WHO រូបនេះ អះអាងថា ការកក់ជើងហោះហើរមានការពិបាក ការ ប្រើប្រាស់ ប័ណ្ណឥណទាន និងបញ្ហាប្រតិបត្តិការមួយចំនួនទៀត ក៏ជួបបញ្ហា។

ចាប់តាំងពីឆ្នាំ២០២១ WHO បានចាប់ផ្តើមវិនិច្ឆ័យទៅលើវ៉ាក់សាំង រុស្ស៊ី Sputnik V ហើយបើមានលទ្ធផលល្អ Sputnik V នឹងត្រូវ បាន អនុញ្ញាតឱ្យបណ្តាប្រទេសនានាទិញយកទៅប្រើប្រាស់បាន ក្រោមកម្មវិធី COVAX របស់អង្គការសហប្រជាជាតិ៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner