បញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងដាក់ចេញទិសដៅអនុវត្តន៍បន្តឆ្នាំ ២០២២

កំពង់ធំ ៖ ឧត្ដមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរងនិងនាយសេនាធិការយោធភូមិភាគទី ៤ តំណាងឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី ៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំឆ្នាំ២០២១ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ ។

ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្ទាប់បានធ្វើកិច្ចស្វាគមន៍ ក៏បានបង្ហាញពីលទ្ឋផលការងារធំៗ ដែលអង្គភាពសម្រេចបានក្នងឆ្នាំ២០២១ ដូចជាចាត់វិធានការប្រយុទ្ធប្រឆាំងមេរោគកូវី-១៩ បានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ព មន្ត្រីរាជការនៅទូទាំងខេត្ត ក៏ដូចជាអតីតយុទ្ធជន និង ប្រជាពលរដ្ឋ ទាំងនៅក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាបជាច្រើនម៉ឺននាក់ និងបានចូលរួមក្នុងសកម្មភាព មនុស្សធម៌ បម្រើអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅខេត្តកំពង់ធំ បានចូលរួមការពារសន្តិសុខសុវត្ថិភាព ជូន ប្រជាពលរដ្ឋ មន្ត្រីរាជការនៅទូទាំងខេត្ត ដោយអនុវត្តគោលនយោ បាយភូមិ .ឃុំមានសុវត្ថិភាពទទួល បាន លទ្ធផលល្អផងដែរ ។

ឧត្ដមសេនីយ៍ត្រី ញូង ធី មេបញ្ជាការរង និងជានាយសេនាធិការ បានបញ្ជាក់ពីសភាពការណ៍ទូទៅប្រចាំឆ្នាំ២០២១និងទិសដៅភារកិច្ចសម្រាប់អនុវត្តបន្តឆ្នាំ២០២២ អង្គសិក្ខាសាលាបានពិភាក្សាយ៉ាងផុលផុសតាមរបៀប វារៈដែលបានគ្រោងទុក ។

ឧត្ដមសេនីយ៍ទោ សុខ រីនណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំបញ្ជា លើគ្រប់វិស័យរបស់ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ និងមេបញ្ជាការគ្រប់កងឯកភាព និងនាយស្ថាប័នចំណុះ ព្រមទាំងមានការចូលរួមពីយោធិនគ្រប់រូប បានធ្វើឲ្យអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រេចបានជោគជ័យ ក្នុងភារកិច្ចប្រចាំឆ្នាំ និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន សម្រាប់អនុវត្តន៍បន្តនៅឆ្នាំ២០២២ ឲ្យទទួលបានលទ្ធផលល្អជោគជោគជ័យបន្ថែមទៀត ។

អង្គសិក្ខាសាលាទាំងមូល បានប្តេជ្ញាចិត្តអនុវត្តតាមបទបញ្ជា សេចក្ដីណែនាំនិងផែនការនានារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជានានារបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យទទួលបានលទ្ធផលល្អ និងជោគជោគជ័យបន្ថែមទៀត ៕
ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner