សហរដ្ឋអាមេរិក ដាក់កំហិតទិដ្ឋាការប្រឆាំងនឹងចិន ជុំវិញការរំលោភ សិទ្ធិមនុស្ស

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិកនៅថ្ងៃចន្ទទី២១ខែមីនា បញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងរឹតបន្តឹងទិដ្ឋាការលើមន្ត្រីចិន ដើម្បី ដាក់ទណ្ឌកម្មទីក្រុងប៉េកាំងចំពោះការចោទប្រកាន់ថា បានគាប សង្កត់ ការបំភិតបំភ័យ និងការយាយីដល់សកម្មជនសិទ្ធិមនុស្ស និងអ្នកប្រឆាំងទាំងនៅក្នុងប្រទេសចិន និងជុំវិញពិភពលោក។

ជាឧទាហរណ៍ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន បានលើកឡើងពី “អំពើប្រល័យពូជសាសន៍” លើជនជាតិដើម ភាគតិច អ៊ុយហ្គ័រ (Uighur) និងការគាបសង្កត់នៅទីបេ និង ហុងកុង។ លោក ប្លីងគែន បាននិយាយថា ប្រទេសចិនកំពុងព្យាយាម បំភិត បំភ័យ យាយី និងគាបសង្កត់អ្នកប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ សទាំងក្នុង និងក្រៅប្រទេស។

គួរបញ្ជាក់ថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផ្តោតទៅលើ មន្ត្រីទាំង ឡាយ ណា ដែលត្រូវបានគេជឿថា ជាអ្នកទទួលខុសត្រូវ ឬបង្ក ជម្លោះ ក្នុងគោលនយោបាយ ឬសកម្មភាព ដែលផ្តោតលើ សហគមន៍ សកម្មជន និងសង្គមស៊ីវិលនៅក្នុងប្រទេសចិន ហើយលើសពីនេះ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ដូច្នេះថា យើងប្តេជ្ញាចិត្តដើម្បីការពារសិទ្ធិមនុស្សនៅជុំវិញពិភពលោក៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner