សហរដ្ឋអាមេរិក៖ ខ្លួនចង់រក្សាការទូតបើកចំហជាមួយរុស្ស៊ី

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេត ប្រាយដ៍ នៅថ្ងៃចន្ទថ្លែងថា សហរដ្ឋអាមេរិក-រុស្ស៊ីនឹងរក្សា បេសកកម្មការទូតរបស់ខ្លួននៅក្នុងប្រទេសទាំងពីរដោយបើកចំហរ ហើយនឹងរក្សាបណ្តាញជម្លោះ។

មុននេះ ទីក្រុងម៉ូស្គូបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិក ជុំវិញការ អត្ថាធិប្បាយមិនអាចទទួលយកបានរបស់លោកប្រធានាធិបតី ចូ បៃដិន លើសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយព្រមានថា ទំនាក់ទំនងជាមួយទីក្រុងវ៉ាសុីនតោនកំពុងស្ថិតក្នុងដំណាក់កាលដួលរលំ។

លោក ប្រាយដ៍ បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទកាសែត មួយថា យើងជឿថា វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរក្សា បណ្តាញទំនាក់ទំនងជាមួយរុស្ស៊ី។ លោកបន្តថា យើងបានស្វែង រកឱកាស ដើម្បីរក្សាវត្តមានការទូតនៅទីក្រុងម៉ូស្គូ ហើយយើងបាន ស្វែងរកឱកាសឱ្យប្រជាជនរុស្ស៊ីអាចបន្តរក្សាវត្តមានការទូតនៅក្នុងសហរដ្ឋអាមេរិកបានដូចគ្នា។

បន្ថែមលើនេះ លោក ប្រាយដ៍ ក៏បានចង្អុលបង្ហាញផងដែរ អំពីការ បង្កើតបណ្តាញជម្លោះក្នុងកម្រិតយុទ្ធសាស្ត្រជាមួយទីក្រុងម៉ូស្គូ ជាភស្តុតាងដែលថាសហរដ្ឋអាមេរិក-រុស្ស៊ីនឹងនៅតែទាក់ទងគ្នា បើទោះបីជាមានការខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីកាត់ផ្តាច់ទីក្រុងម៉ូស្គូនៅលើឆាកអន្តរជាតិក៏ដោយ៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner